ព័ត៌មាន នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម 03/05/2026 នាព្រឹកថ្ងៃទី ៣ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញ ហ៊ឹង។ នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ (រូបថត៖ VNA)អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញទទួលស្វាគមន៍ ជួបពិភាក្សា និងរួមជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ន ជួបជាមួយអ្នកសារព័ត៌មានដើម្បីជូនព័ត៌មានអំពីលទ្ធផលនៃជំនួបពិភាក្សា។ ក្នុងឱកាសនេះ នៅចំពោះមុខវត្តមានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួនប្រាំមួយ។លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញជាអថិបតីពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញជួបសវនាការជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ផងដែរ។ក្នុងជំនួបទទួលជួបនិងពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិង ODA ដោយរួមចំណែកដល់ការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាលើវិធានការនានា ដើម្បីនាំយកការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសវៀតណាមឱ្យដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចំណូលពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ... នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលកំពុងប៉ះពាល់អវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខថាមពលសកល ដោយរួមគ្នា រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេអធិកអធម

នាព្រឹកថ្ងៃទី ៣ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) បានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញ ហ៊ឹង។ នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី តាកាអ៊ីឈី សាណាអេ (រូបថត៖ VNA)អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន។ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញទទួលស្វាគមន៍ ជួបពិភាក្សា និងរួមជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ន ជួបជាមួយអ្នកសារព័ត៌មានដើម្បីជូនព័ត៌មានអំពីលទ្ធផលនៃជំនួបពិភាក្សា។ ក្នុងឱកាសនេះ នៅចំពោះមុខវត្តមានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរបានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួនប្រាំមួយ។លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង អញ្ជើញជាអថិបតីពិធីទទួលស្វាគមន៍យ៉ាងអធិកអធមជូនចំពោះលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញជួបសវនាការជាមួយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីឈី សាណាអេ ផងដែរ។ក្នុងជំនួបទទួលជួបនិងពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនង តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិង ODA ដោយរួមចំណែកដល់ការធានាសន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល និងកសិកម្មប្រកបដោយចីរភាព; ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាលើវិធានការនានា ដើម្បីនាំយកការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសវៀតណាមឱ្យដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចំណូលពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ... នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលកំពុងប៉ះពាល់អវិជ្ជមានដល់សន្តិសុខសេដ្ឋកិច្ច និងសន្តិសុខថាមពលសកល ដោយរួមគ្នា រួមចំណែកជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
អត្ថបទផ្សេងទៀត លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនឡើងដល់កម្ពស់ថ្មីមួយ03/05/2026ព័ត៌មាននាព្រឹកថ្ងៃទី ២ ខែឧសភា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបសវនាការជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែឧសភា។ នាំទំនាក់ទំនងវៀតណាម-ជប៉ុន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី03/05/2026ព័ត៌មាននាំពាណិជ្ជកម្មវៀតណាម-ជប៉ុនកើនដល់ ៦០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០02/05/2026ព័ត៌មានបង្កើតសន្ទុះថ្មី និងលើកកិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌាឡើងដល់កម្ពស់ថ្មីមួយ02/05/2026ព័ត៌មានវ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង02/05/2026ព័ត៌មានជម្លោះនៅមជ្ឈិមបូព៌ា៖ ប្រធានាធិបតីអាមេរិកប្រកាសបញ្ចប់យុទ្ធនាការយោធាជាមួយអ៊ីរ៉ង់02/05/2026ព័ត៌មានកែសម្រួលផែនការទីក្រុង ឆ្ពោះទៅរកគំរូពហុមជ្ឈមណ្ឌល02/05/2026ព័ត៌មាន អត្ថបទផ្សេងទៀត