• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឥណ្ឌារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មី។
អគ្គលេខាបក្ស​ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA)

តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅព្រឹកថ្ងៃទី ៥ ខែឧសភា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា។

ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឥណ្ឌារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មី ហើយប្រព្រឹត្តទៅស្របពេលដែលប្រទេសទាំងពីររំលឹកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០១៦-២០២៦)។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ង្វៀន ម៉ាញគឿង បានមានប្រសាសន៍ថា៖

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ង្វៀន ម៉ាញគឿង។ (រូបថត៖ VNA ចុះផ្សាយ) 

“ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាឱកាសដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា ឯកភាព ពិចារណា និងដាក់ចេញទិសដៅសំខាន់ៗ ក៏ដូចជាដំណោះស្រាយទម្លុះទម្លាយ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីនាពេលខាងមុខ។ ជាពិសេស គឺការពង្រឹង និងជំរុញវិស័យសហប្រតិបត្តិការជាក់ស្តែងនានា ដូចជាពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដ៏សំខាន់មួយនាពេលបច្ចុប្បន្ននោះ គឺវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ”។

នាពេលកន្លងមក ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឥណ្ឌា ទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្នុងវិស័យជាច្រើន។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានឈានដល់ជិត ១៦,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មសម្រេចបាន ៤,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ គិតត្រឹមខែមីនា ឆ្នាំ ២០២៦ វិនិយោគិនឥណ្ឌាមានគម្រោងជាង ៥០០ ដែលកំពុងប្រតិបត្តិការ ជាមួយនឹង ដើមទុនចុះបញ្ជីសរុបជាង ១,១ ពាន់លានដុល្លារអាមេរិក៕

តាម vovworld.vn/km-KH

ជម្លោះនៅមជ្ឈិមបូព៌ា៖ អេមីរ៉ាតអារ៉ាប់រួម រងការវាយឆ្មក់យ៉ាងសាហាវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក

ជម្លោះនៅមជ្ឈិមបូព៌ា៖ អេមីរ៉ាតអារ៉ាប់រួម រងការវាយឆ្មក់យ៉ាងសាហាវដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក

ការវាយប្រហារនេះបានធ្វើឱ្យពលរដ្ឋឥណ្ឌា ៣ នាក់រងរបួស និងបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយនៅកំពង់ផែប្រេង Fujairah។

Top