• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅខ្ពស់បំផុតគឺរៀបចំការបោះឆ្នោតលើកដំបូងនៃយុគសម័យថ្មីដោយជោគជ័យ

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាបសេចក្តីណែនាំរបស់ការិយាល័យនយោបាយ ការដាក់ពង្រាយការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋ សភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ ត្រូវបានធ្វើឡើងនៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា (នៅទីក្រុងហាណូយ) និងតភ្ជាប់អ៊ីនធឺណិតទៅកាន់ថ្នាក់ខេត្ត និងឃុំ។
រូបថតឯកសារ (TTXVN)

សន្និសីទនេះមានសារៈសំខាន់ជាពិសេស ដោយសម្គាល់ការផ្លាស់ប្តូរពីដំណាក់កាលនៃការរៀបចំមូលដ្ឋានគ្រឹះនយោបាយ-ច្បាប់ ទៅជាការអនុវត្ត ការចូលទៅក្នុងនីតិវិធីជាក់ស្តែង ដើម្បីរៀបចំការបោះឆ្នោតទូទាំងប្រទេស។

នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរៀបចំមជ្ឈិម រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានជ្រួតជ្រាបអំពីសេចក្តីណែនាំរបស់ការិយាល័យនយោបាយ ស្តីពីការដឹកនាំការបោះឆ្នោតជ្រើស រើសសមាជិកសភានីកាលទី១៦ និងការបោះឆ្នោតជ្រើសរើសតំណាងរា ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០៣១ សេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការងារបោះឆ្នោត ផ្សព្វផ្សាយគោល ការណ៍ណែនាំស្តីពីការងារកម្មាភិបាល សមាជិកសមាជិការសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១; ណែនាំអំពីដំណើរការនៃជំហានសម្រាប់ការពិគ្រោះយោបល់ ការជ្រើសរើស និងការណែនាំបេក្ខជនសម្រាប់សមាជិករដ្ឋសភា និងបេក្ខជនសម្រាប់តំណាងក្រុមប្រឹក្សាប្រជាជននិងការរៀបចំសន្និសីទមួយដើម្បីប្រមូលមតិរបស់អ្នកបោះឆ្នោត។

នេះក៏ជាសន្និសីទមួយដើម្បីបង្រួបបង្រួមឆន្ទៈ និងសកម្មភាពរបស់ប្រព័ន្ធនយោបាយទាំងមូល ដោយមានគោលដៅខ្ពស់បំផុតក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងដោយជោគជ័យ នៅពេលដែលប្រទេសចូលដល់យុគសម័យថ្មី ជាមួយនឹងតម្រូវការថ្មីៗ និងខ្ពស់ជាងមុនលើសមត្ថភាព និងគុណភាពរបស់តំណាងរាស្ត្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top