នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាបសេចក្តីណែនាំរបស់ការិយាល័យនយោបាយ ការដាក់ពង្រាយការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋ សភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ ត្រូវបានធ្វើឡើងនៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា (នៅទីក្រុងហាណូយ) និងតភ្ជាប់អ៊ីនធឺណិតទៅកាន់ថ្នាក់ខេត្ត និងឃុំ។
សន្និសីទនេះមានសារៈសំខាន់ជាពិសេស
ដោយសម្គាល់ការផ្លាស់ប្តូរពីដំណាក់កាលនៃការរៀបចំមូលដ្ឋានគ្រឹះនយោបាយ-ច្បាប់
ទៅជាការអនុវត្ត ការចូលទៅក្នុងនីតិវិធីជាក់ស្តែង
ដើម្បីរៀបចំការបោះឆ្នោតទូទាំងប្រទេស។
នៅក្នុងសន្និសីទនេះ
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរៀបចំមជ្ឈិម រដ្ឋាភិបាល
គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួងមហាផ្ទៃ
និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត
បានជ្រួតជ្រាបអំពីសេចក្តីណែនាំរបស់ការិយាល័យនយោបាយ
ស្តីពីការដឹកនាំការបោះឆ្នោតជ្រើស រើសសមាជិកសភានីកាលទី១៦
និងការបោះឆ្នោតជ្រើសរើសតំណាងរា ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ
ឆ្នាំ២០២៦-២០៣១ សេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការងារបោះឆ្នោត
ផ្សព្វផ្សាយគោល ការណ៍ណែនាំស្តីពីការងារកម្មាភិបាល សមាជិកសមាជិការសភា នីតិកាលទី១៦
និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១; ណែនាំអំពីដំណើរការនៃជំហានសម្រាប់ការពិគ្រោះយោបល់ ការជ្រើសរើស
និងការណែនាំបេក្ខជនសម្រាប់សមាជិករដ្ឋសភា
និងបេក្ខជនសម្រាប់តំណាងក្រុមប្រឹក្សាប្រជាជននិងការរៀបចំសន្និសីទមួយដើម្បីប្រមូលមតិរបស់អ្នកបោះឆ្នោត។
នេះក៏ជាសន្និសីទមួយដើម្បីបង្រួបបង្រួមឆន្ទៈ
និងសកម្មភាពរបស់ប្រព័ន្ធនយោបាយទាំងមូល
ដោយមានគោលដៅខ្ពស់បំផុតក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងដោយជោគជ័យ
នៅពេលដែលប្រទេសចូលដល់យុគសម័យថ្មី ជាមួយនឹងតម្រូវការថ្មីៗ និងខ្ពស់ជាងមុនលើសមត្ថភាព
និងគុណភាពរបស់តំណាងរាស្ត្រ៕