• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅកំណើន ៨,៣% ក្នុងឆ្នាំ ២០២៥ គឺអាចធ្វើទៅបានទាំងស្រុង​

ក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី៣ និងរយៈពេល ៩ខែដើមឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៦ ខែតុលា ថ្នាក់ដឹកនាំនាយកដ្ឋានស្ថិតិទូទៅបានពិភាក្សាជាមួយសារព័ត៌មានអំពីសេណារីយ៉ូកំណើន GDP សម្រាប់ឆ្នាំ២០២៥ទាំងមូល។
រូបថត៖ឧទាហរណ៍

តាមនោះ អត្រាកំណើន GDP ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ឈានដល់ ៨,២៣% ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងកំឡុងឆ្នាំ ២០១១ - ២០២៥ បន្ទាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២២ (១៤,៣៨%)។ វិស័យសេដ្ឋកិច្ចសំខាន់ៗជាច្រើនកំពុងបង្ហាញពីនិន្នាការរីកចម្រើនជាវិជ្ជមាន ដែលបង្កើតសន្ទុះសម្រាប់ របក់គំហើញ ក្នុងប៉ុន្មានខែខុងឆ្នាំនេះ។ ជាមួយនឹងអត្រាកំណើនបច្ចុប្បន្ន គោលដៅកំណើន GDP ក្នុងឆ្នាំ ២០២៥ សម្រេចបាន ៨,៣ ទៅ ៨,៥% គឺអាចធ្វើទៅបានទាំងស្រុង។

ចំណុចភ្លឺនៃផ្ទាំងគំនូរសេដ្ឋកិច្ចរយៈពេល ៩ ខែកន្លងទៅ គឺវិស័យផលិតកម្មនៃឧស្សាហកម្មសំខាន់ៗជាច្រើនបានកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចទាំងមូល។ តម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលក្នុងរយៈពេល ៩ ខែកន្លងមកនេះ បានកើនឡើង ៨,៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thuong Lang សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានវិភាគថា៖ “ការវិនិយោគឯកជនបានកើនឡើង ការវិនិយោគពីបរទេសក៏មាននិន្នាការល្អផងដែរ ស្របតាមគោលដៅទាក់ទាញប្រមាណ ៣១-៣៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ទាក់ទងនឹងការនាំចូលនិងនាំចេញ យើងមិនដែលឃើញរូបភាពស្អាតបែបនេះទេ។ ឆ្នាំនេះ វៀតណាមអាចស្ថិតក្នុងបញ្ជីប្រទេសដែលមានសក្ដានុពលនាំចូល-នាំចេញដ៏ធំធេង ជាពិសេសរចនាសម្ព័ន្ធទំនិញនាំចេញរបស់វៀតណាមគឺជាទំនិញផលិតបច្ចេកវិទ្យាខ្ពស់ ដែលកំពុងឈានមុខគេនៅលើពិភពលោក”។

ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ ២០២៥ ដូចដែលបានកំណត់ ដំបូងបង្អស់ ចាំបាច់ត្រូវរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ក៏មានដំណោះស្រាយកាន់តែខ្លាំងក្លា និងទាន់ពេលវេលា ដើម្បីបន្តពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈនាប៉ុន្មានខែចុងឆ្នាំនេះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

Top