• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គេហទំព័រ Asianinsiders៖ ខឿនសេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា

យោងតាមអត្ថបទនេះបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមត្រូវបានកំណត់ទិសដៅដោយផ្ដោតសំខាន់លើផែនការរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ ដោយបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច គោលដៅកំណើន និងការអនុវត្តកំណែទម្រង់។
យោងតាម asianinsiders.com សេដ្ឋកិច្ចវៀតណាមកំពុងត្រូវបានជំរុញដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំងឡើង។ រូបថត៖ Hong Dat/TTXVN

គេហទំព័រ asianinsiders.com (ហុងកុង ចិន) ទើបតែបានចុះផ្សាយអត្ថបទវិភាគស្ដីពីកម្លាំងចលករជំរុញយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម ហើយចាត់ទុកថាខឿនសេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាជាមួយនឹងកំណើនយ៉ាងរឹងមាំ។ យោងតាមអត្ថបទនេះបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមត្រូវបានកំណត់ទិសដៅដោយផ្ដោតសំខាន់លើផែនការរយៈពេល ៥ ឆ្នាំជាបន្តបន្ទាប់ ដោយបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច គោលដៅកំណើន និងការអនុវត្តកំណែទម្រង់។ ជាមួយនឹងអត្រាកំណើន GDP ខ្ពស់ ប្រភពទុន FDI កើនឡើងយ៉ាងខ្លាំងក្លា និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ  វៀតណាមនៅតែជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចកំពុងមានកំណើននៅទូទាំងពិភពលោក។ ជាមួយនឹងការងើបឡើងវិញនៃទីផ្សារកាងារ និងវណ្ណៈកណ្តាលកើនឡើង ការប្រើប្រាស់ក្នុងស្រុកបានកត់ត្រាកំណើនយ៉ាងខ្លាំងក្លា។ អត្ថបទនេះបានអះអាងថា ឥទ្ធិពលទ្វេដងនៃកំណើនផ្អែកលើការនាំចេញ និងទីផ្សារក្នុងស្រុកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបានជួយខឿនសេដ្ឋកិច្ចវៀតណាមរីកចម្រើនប្រកបដោយចីរភាព និងសកម្មផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top