• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូ Famtrip របស់ឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍អាពាហ៍ពិពាហ៍នៅទីក្រុង Da Nang

ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែតុលា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang បានទទួលស្វាគមន៍គណៈប្រតិភូ Famtrip រួមមានសមាជិក ៣០នាក់ នៃក្រុមហ៊ុនរៀបចំផែនការអាពាហ៍ពិពាហ៍ឥណ្ឌាឈានមុខគេ ដើម្បីមកពិនិត្យមើលលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍អាពាហ៍ពិពាហ៍នៅទីក្រុង Da Nang និងទស្សនាតំបន់ទេសចរណ៍ល្បីៗរបស់ទីក្រុង។

ពិធីរៀបមង្គោលការរបស់កូនក្រមុំនិងកូនកំលោះឥណ្ឌាមួយគូរត្រូវបានប្រារព្ធធ្វើនៅទីក្រុង Da Nang (រូបថត៖ VOV)

គណៈប្រតិភូ Famtrip បានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធបម្រើផលិតផលទេសចរណ៍អាពាហ៍ពិពាហ៍នៅទីក្រុង Da Nang។ នេះគឺជាគោលដៅអាពាហ៍ពិពាហ៍ដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ សារការអភិវឌ្ឍខ្លាំងនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រមណីយដ្ឋានស្តង់ដារអន្តរជាតិ បណ្តាញដឹកជញ្ជូនទំនើបនិងសម្រស់ធម្មជាតិ ដែលស័ក្តិសមសម្រាប់តម្រូវការនៃការរៀបចំពិធីមង្គលការរបស់ជនជាតិឥណ្ឌា។

គណៈប្រតិភូ Famtrip ឥណ្ឌាបានមកពិនិត្យទេសចរណ៍អាពាហ៍ពិពាហ៍នៅទីក្រុង Da Nang (រូបថត៖ VOV)

 

បច្ចុប្បន្ននេះ ឥណ្ឌាបានឡើងឈរនៅលំដាប់ទី ៣ ក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិទៅកាន់ទីក្រុង Da Nang កើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរឥណ្ឌាបានស្គាល់ទីក្រុង Da Nang ជា "ឋានសួគ៌" ទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅដ៏ល្អសម្រាប់រៀបចំកម្មវិធីអាពាហ៍ពិពាហ៍។ ទីក្រុង Da Nang ក៏ជាតំបន់ដំបូងគេក្នុងប្រទេសវៀតណាម ដែលអនុវត្តកម្មវិធីសាកល្បងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងពិធីមង្គលការ ដោយមានការគាំទ្រពិសេសជាច្រើនដូចជា៖ ការបង្ហាញព័ត៌មានស្វាគមន៍នៅលើអេក្រង់ Led នៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ការសម្តែងសិល្បៈប្រពៃណី ការជូនផ្កា និងវត្ថុអនុស្សាវរីយ៍ដល់កូនក្រមុំនិងកូនកំលោះ រួមជាមួយនឹងការលើកទឹកចិត្តដ៏ទាក់ទាញដូចជាកញ្ចប់ថត flycam រាត្រីក្រេបទឹកឃ្មុំ ដំណើរទេសចរណ៍ស៊ីក្លូ...ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

Top