• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម

នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននាពេលខាងមុខ។
  ឧត្តមសេនីយ៍ទោ Nguyen Van Nghia អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានទទួលស្វាគមន៍ចំពោះលោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ Thanh Ha/VOV)  
  ឧត្តមសេនីយ៍ទោ Nguyen Van Nghia អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម អញ្ជើញជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (រូបថត៖ Thanh Ha/VOV)  
  ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ទទួលជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត (រូបថត៖ Thanh Ha/VOV)  

នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ Nguyen Van Nghia អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននាពេលខាងមុខ។ ជាមួយគ្នានោះ តំបន់យោធា និងកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរត្រូវបន្តរក្សានូវយន្តការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព; ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពចំពោះគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងបញ្ហាសន្តិសុខមិនប្រពៃណី; ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការធ្វើចំណាកស្រុកដោយខុសច្បាប់ ធានាសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ Nguyen Van Nghia បានអះអាងថា វៀតណាមជានិច្ចកាលតែងតែគាំទ្រ ហើយនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំរាល់កិច្ចប្រជុំយោធា និងការពារជាតិប្រកបដោយជោគជ័យក្នុងឆ្នាំទទួលដំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ នេះ។

នាថ្ងៃដដែល ប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top