• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បំពេញដំណើរទស្សនកិច្ចការងារនៅស្វីស

ចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ២ ខែកក្កដា លោក Phan Dinh Trac ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងជាអនុប្រធានគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម បានដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅប្រទេសស្វីស។

ក្នុងបណ្ដាជំនួបសន្ទនា និងជំនួបធ្វើការជាមួយតំណាងស្ថាប័ន អង្គការ និងអាជ្ញាធរនៃប្រទេសស្វីស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោក Phan Dinh Trac បានជូនដំណឹងអំពីស្ថានភាព និងសមិទ្ធិផលនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលវៀតណាមសម្រេចបានក្រោយរយៈពេលជិត ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាអំពីគោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងស្វែងយល់អំពីបទពិសោធន៍របស់ប្រទេសស្វីសក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ។

ចំពោះទំនាក់ទំនងទ្វេភាគី លោក Phan Dinh Trac បានស្នើឲ្យភាគីទាំងពីរបន្តរក្សាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ឆាប់សម្រេចការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA); អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម - ស្វីស ដំណាក់កាល ២០២១ - ២០២៤ និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា; ពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ…

ថ្នាក់ដឹកនាំរដ្ឋសភា អាជ្ញាធរ និងស្ថាប័ននានានៃប្រទេសស្វីសបានវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក ព្រមទាំងបញ្ជាក់ថា ស្វីសចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ឲ្យប្រទេសទាំងពីរបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top