• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)

សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ថ្មីបំផុតត្រូវបានបង្ហើយ កែសម្រួលយ៉ាងយកចិត្តទុកដាក់ ហើយគុណភាពត្រូវបានកែលម្អ បើធៀបនឹងសេចក្តី ព្រាងច្បាប់ដែលបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ នាពេលកន្លងទៅ។
ទិដ្ឋភាពនៃកិច្ចប្រជុំនៅរសៀលថ្ងៃទី២៤ ខែសីហា។ (រូបថត៖ quochoi.vn)

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅរដ្ឋធានី ហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់យោបល់លើការ បកស្រាយបំភ្លឺ ការទទួលយក និងការកែសម្រួលសេចក្ដីព្រាងច្បាប់ភូមិបាល (ធ្វើ វិសោធនកម្ម)។ សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ថ្មីបំផុតត្រូវបានបង្ហើយ កែសម្រួលយ៉ាងយកចិត្តទុកដាក់ ហើយគុណភាពត្រូវបានកែលម្អ បើធៀបនឹងសេចក្តី ព្រាងច្បាប់ដែលបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥ នាពេលកន្លងទៅ។ បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នៅតែមានខ្លឹមសារសំខាន់ៗមួយចំនួនដែលមានមតិផ្សេងៗ គ្នាដូចជា៖ គោលនយោបាយដីធ្លីសម្រាប់ជនរួមជាតិជាជនជាតិភាគតិច; សិទ្ធិ និង កាតព្វកិច្ចរបស់អង្គការសេដ្ឋកិច្ច និងអង្គភាពបុព្វហេតុសាធារណៈ ដែលប្រើដី ជួលជាមួយនឹងការបង់ប្រាក់ប្រចាំឆ្នាំ; លក្ខខណ្ឌផ្ទេរដីដាំដំណាំស្រូវ; គោលការណ៍ សម្រាប់បង្កើតផែនការមេ និងផែនការប្រើប្រាស់ដីធ្លី; ផែនការប្រើប្រាស់ដីថ្នាក់ស្រុក... នៅថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការបក ស្រាយបំភ្លឺ ការទទួលយក និងការកែសម្រួលសេចក្ដីព្រាងច្បាប់លំនៅឋាន (ធ្វើ វិសោធនកម្ម)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បញ្ជីឈ្មោះសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤

បញ្ជីឈ្មោះសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤

កាសែតរូបភាពវៀតណាម​សូម​ជូន​នូវ​បញ្ជីឈ្មោះសមាជិកពេញសិទ្ធិនៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី១៤ ដូច​ខាងក្រោម​៖

Top