• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្តល់យោបល់លើរបាយការណ៍សេដ្ឋកិច្ចសង្គមនិងថវិកា

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានវាយតម្លៃថា នាឆ្នាំ២០១៩ រដ្ឋាភិបាលនឹងបន្តដឹកនាំនិងចាត់ចែងយ៉ាងខ្លាំង​លើ​វិស័យសេដ្ឋកិច្ច សង្គមសន្តិសុខ ការពារជាតិនិងកិច្ចការបរទេស ដោយមានគោលដៅលើសពីការកំណត់ចំនួន ៥ និងសម្រេចបានគោលដៅចំនួន ៧។

ទិដ្ឋភាពនៃសម័យប្រជុំ

បន្តសម័យប្រជុំលើកទី ៣៨ នាថ្ងៃទី ១៥ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិកាជាតិក្នុងឆ្នាំ២០១៩; ផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម គម្រោងបែងចែកថវិការដ្ឋនិងផែនការសម្រាប់ការបែងចែកថវិកា

មជ្ឈឹមឆ្នាំ ២០២០ ផងដែរ។ នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានវាយតម្លៃថា នាឆ្នាំ ២០១៩ រដ្ឋាភិបាលនឹងបន្តដឹកនាំនិងចាត់ចែងយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច សង្គមសន្តិសុខ ការពារជាតិនិងកិច្ចការបរទេស ដោយមានគោលដៅលើសពីការកំណត់ចំនួន ៥ និងសម្រេចបានគោលដៅចំនួន ៧។ ជាមួយនឹងដំណោះស្រាយដែលរដ្ឋាភិ បាល​បានដាក់ចេញនោះ  មតិជាច្រើនបានស្នើថា ត្រូវបន្តជំរុញការវិនិយោគសាធារណៈ។ ទន្ទឹមនឹងនេះជួយឧបត្ថម្ភការខាតបង់កសិកម្មទៀតផង។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ ២០២០នេះ  គោលដៅរបស់យើងនៅតែបានរក្សាប៉ុន្តែដើម្បីរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទនៃស្ថានភាពក្នុងស្រុកនិងអន្តរជាតិកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ។ លើសពីនេះទៅទៀត និន្នាការគាំពារពាណិជ្ជកម្ម​ ជម្លោះពាណិជ្ជកម្ម ជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ផលិតកម្មនិងការនាំចូល - នាំចេញរបស់វៀតណាមដែរ។ យ៉ាងណាមិញ វៀតណាមត្រូវឆ្លៀត យកនូវប្រយោជន៍ពីឱកាសដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និងដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈម​ខណៈពេលដែល យើងធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក”។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានស្នើអោយបន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុតឹងរឹង សន្សំសំចៃ មានប្រសិទ្ធភាពនិងតម្លាភាព។ ពោលគឺនៅឆ្នាំ ២០២០ ព្យាយាមបង្កើនប្រាក់ចំណូលនិងដោះស្រាយបំណុលពន្ធដើម្បីធ្វើខឿន ហិរញ្ញវត្ថុជាតិមានតម្លាភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top