• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការយោធាមជ្ឈឹមអាណត្តិ ២០២០-២០២៥ ជាមួយភារកិច្ច​រក្សា​ភ្ជាប់នូវបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈឹមបានដឹកនាំសន្និសីទនេះ។ អញ្ជើញចូលរួមសន្និសិទមានវត្តមានប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំគណៈកម្មាធិការយោធាមជ្ឈឹមនានា។
 

លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈឹមបានដឹកនាំសន្និសីទនេះ

នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈឹមបានរៀបចំសន្និសីទលើកទី ៣ អាណត្តិ ២០២០-២០២៥ ដើម្បីធ្វើការអនុម័តលើរបាយការណ៍បូកសរុបការងារយោធា ការពារជាតិ ឆ្នាំ ២០២១ កំណត់ទិសដៅដឹកនាំអនុវត្តន៍ភារកិច្ចយោធា ការពារជាតិ និងកសាងបក្សភាគកងទ័ពឆ្នាំ ២០២២។ លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈឹមបានដឹកនាំសន្និសីទនេះ។ អញ្ជើញចូលរួមសន្និសិទមានវត្តមានប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំគណៈកម្មាធិការយោធាមជ្ឈឹមនានា។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្ដែងគោលបំណងថា អង្គសន្និសីទផ្ដោតសំខាន់លើការសិក្សាស្រាវជ្រាវ ផ្ដល់មតិយោបល់ពិភាក្សា វាយតម្លៃលើរបាយការណ៍បូកសរុបការងារយោធា ការពារជាតិឆ្នាំ ២០២១និងឯកភាពគ្នាកំណត់ទិសដៅដឹកនាំអនុវត្តន៍ភារកិច្ចយោធា ការពារជាតិ និងកសាងបក្សភាគកងទ័ពឆ្នាំ ២០២២ និងអាណត្តិទាំងមូល។ ទាក់ទងនឹងទិសដៅ និងភារកិច្ច ក្នុងបរិបទស្ថានការណ៍ពិភពលោកដ៏ស្មុគស្មាញនោះ គណៈកម្មាធិការយោធាមជ្ឈឹមបានកំណត់ថា៖ កងទ័ពទាំងមូលត្រៀមខ្លួនជាស្រេចប្រយុទ្ធ ដោយម្ចាស់ការ ការពារយ៉ាងរឹងមាំមាតុភូមិវៀតណាមសង្គមនិយម ព្រមទាំងរួមចំនែករក្សាយ៉ាងរឹងមាំបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

នាំវៀតណាមក្លាយជាប្រទេសរឹងមាំសម្រាប់ការចាប់ផ្តើមអាជីវកម្មនិងការច្នៃប្រឌិត

កាលពីយប់មិញ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមកម្មវិធីសញ្ញាសម្គាល់ Techfest ២០២២។

Top