• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ ត្រូវតែជាសមូហភាពសាមគ្គី ស្អាតស្អំនិងរឹងមាំ


 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាតមជ្ឈិមលើកទី ១២ នីតិកាលទី ១២ (រូបថតៈ TTXVN)
 

បន្ទាប់​ពីរយៈពេល ៤ ថ្ងៃធ្វើការជាបន្ទាន់ និងមានទំនួលខុសត្រូវខ្ពស់ សន្និបាតទលើកទី ១២ នៃ​គណៈ​កម្មាធិការ​មជ្ឈឹមបក្សនីតិកាលទី ១២ បានបញ្ចប់កម្មវិធីទាំងមូល ហើយបានបិទបញ្ចប់នៅពេលរសៀលថ្ងៃទី ១៤ ខែឧសភា​។
 
អញ្ជើញថ្លែង​មតិក្នុងពិធីបិទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញ​សង្ខេប​នូវ​លទ្ធផល​សំខាន់ៗ នៃសន្និ បាត និងបានសង្កត់ធ្ងន់លើបញ្ហាមួយចំនួន ដើម្បីឯកភាពដឹកនាំការអនុវត្ត។ ទាក់ទង​នឹង​តម្រូវការកសាងគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ស្ថានភាពពិភព លោកនិង​ក្នុង​តំបន់​ត្រូវ​បានព្យាករ ណ៍ថានឹងបន្តមានការវិវឌ្ឍន៍ យ៉ាងឆាប់រហ័សផង ស្មុគស្មាញផងនិង​មិនអាច​ព្យាករណ៍​បាន​ឡើយ​ ពោលគឺ មានទាំងលក្ខណៈអំណោយផលនិងបញ្ហាប្រឈម។ ហេតុដូច្នេះ បានដាក់ចេញនូវបញ្ហាថ្មីៗ និងតម្រូវ​ ការថ្មីជាច្រើន សម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិ និងការពារឯករាជ្យភាព  អធិបតេយ្យ​ភាព និងបូរណភាពទឹកដី។ ចំពោះមុខស្ថានការណ៍នេះ ជាងពេលណាៗទាំងអស់ ត្រូវតែមាន​ភាព​រឹង​មាំ​ពិតប្រាកដ ប្រកាន់ខ្ជាប់នូវលក្ខណៈបដិវត្ត និងវិទ្យាសាស្ត្រ ហើយភ្ជាប់ទាំងសាច់ ទាំងឈាម​ជាមួយ​ប្រជាជន​និងត្រូវបានប្រជាជនជឿទុកចិត្តជានិច្ច។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការមជ្ឈិម នីតិកាលទី១៣  ត្រូវ​តែជាក្រុមសាមគ្គីភាព ស្អាតស្អំ ខ្លាំងមាំមួន និងមានប្ញទ្ធានុភាពនយោបាយរឹងមាំ ចរិតសីលធម៌​សុទ្ធសាធ​ផង​ដែរ”។
 
យោងតាមលោក​អគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ពីដើមឆ្នាំរហូតមកដល់ពេលនេះ ជំងឺរាត ត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច សង្គម ដោយបន្សល់​ទុកនូវ​ផល​វិបា​ក​យ៉ាង​ធ្ងន់ធ្ងរសម្រាប់ប្រទេសនានាជុំវិញពិភពលោក ក្នុងនោះមានវៀតណាមផង។ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក Nguyen Phu Trong បានស្នើឲ្យសមាជិកមជ្ឈិមបក្ស បង្កើនស្មារតី​ទទួលខុស​ត្រូវ​បន្ថែម​ទៀត​ចំពោះ​បក្ស ចំពោះប្រជាជននិងចំពោះប្រទេសជាតិ។ ជាពិសេសចូលរួមដោយ​ម្ចាស់ការ​និង​សកម្មក្នុង​ការ​រៀប​ចំនិង​ដឹកនាំយ៉ាងល្អនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅរកមហាសន្និបាត​បក្សទូទាំង​ប្រទេស​លើក​ទី​១៣ នាពេលខាងមុខ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top