• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមត្រូវចាត់ទុកការថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាភារកិច្ចស្នូល

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមលើកទីមួយ 
 

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទប្រកាសសេចក្ដីសម្រេចរបស់ការិយាល័យនយោបាយតែងតាំងគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមអាណត្តិ ២០២០ - ២០២៥ និងសន្និសីទគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមលើកទីមួយនៅទីក្រុងហាណូយនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បក្ខភាគនគរបសលមជ្ឈឹម ក្នុងការដឹកនាំគ្រប់ការងារនគរបាលអាណត្តិ ២០១៥-២០២០ ។ លោកអគ្គលេខាបក្សបានសង្តត់ធ្ងន់ថា ទោះបីជាអាណត្តិ ២០២០-២០២៥ មានភាពងាយស្រួលជាច្រើនក៏ដោយ ប៉ុន្តែក៏ត្រូវប្រឈមនឹងការលំបាក សាកល្បងដ៏ធំធេងទៀតផង ដែលជះឥទ្ធិពលដោយផ្ទាល់ដល់កិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងកសាងកម្លាំងនគរបាលប្រជាជន។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា៖ ភារកិច្ចថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាភារកិច្ចស្នូល៖ “យើងត្រូវកសាងកងកម្លាំងនគរបាល មានរបៀបរៀបរយ ចំណាន និងទំនើប។ ជាពិសេសគឺត្រូវហ្វឺកហ្វឹន “កម្មាភិបាលចំណាន ថ្នាក់ដឹកនាំខ្លាំងមាំមួន” ដោយមានកម្លាំងពលំ ដើម្បីយកឈ្នះលើអ្វីៗគ្រប់បែបយ៉ាង ជំនះពុះពារលើរាល់ការលំបាក ដើម្បីបំពេញរាល់ភារកិច្ចយ៉ាងល្អប្រសើរ ឲ្យសក្តិសមជាមួយប្រពៃណីដ៏ត្រចះត្រចង់ អង់អាចក្លាហាន ពោលគឺនគរបាលប្រជាជនវីរភាពក្នុងសម័យកាលលោកប្រធានហូជីមិញ”។

លើសពីនេះទៅទៀត លោកអគ្គលេខាបក្សមានគោលបំណងថា គណៈកម្មាធិការបក្សនគរបាលមជ្ឍឹម ថ្នាក់ដឹកនាំក្រសួងនគរបាល និងកម្មាភិបាល យុទ្ធជននគរបាលប្រជាជនទាំងអស់ធ្វើជាគំរូ សាមគ្គីគ្នា ប្តេជ្ញាចិត្ត បំពេញការងារប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺសម្រេចភារកិច្ចដែលបានដាក់ចេញក្នុងអាណត្តិ ២០២០-២០២៥ ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top