• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្សែភាពយន្តរឿង “Glorious Ashes” របស់អ្នកដឹកនាំរឿង Bui Thac Chuyen បានឈ្នះរង្វាន់ Golden Balloon នៅប្រទេសបារាំង

នៅក្នុងព្រឹត្តិការណ៍នេះ ពានរង្វាន់ខ្ពស់បំផុតប្រចាំឆ្នាំនេះត្រូវបានប្រគល់ជូនដល់ខ្សែភាពយន្តរឿង Glorious Ashes ដោយសារតែបទកំណាព្យនៅក្នុងខ្សែភាពយន្ត និងដោយសារតែតួអង្គស្រីទាំងបីដែលគួរជាទីស្រឡាញ់ប៉ុន្តែក៏រពឹសដែលបានបង្ហាញក្នុងខ្សែភាពយន្ត។

ខ្សែភាពយន្តវៀតណាមដែលមានចំណងជើងជាភាសាវៀតណាមថា “Tro tan ruc ro”  (ចំណងជើងជាភាសាអង់គ្លេស៖ Glorious Ashes) ដឹកនាំដោយអ្នកដឹកនាំរឿង Bui Thac Chuyen ទើបតែទទួលបានពានរង្វាន់ Golden Balloon ដែលជាពានរង្វាន់ខ្ពស់បំផុតនៅមហោស្រពភាពយន្តអន្តរជាតិនៅលើទ្វីបចំនួន ៣ ( Festival des Trois Continents) នៅទីក្រុង Nantes ប្រទេសបារាំង។  នេះជាមហោស្រពភាពយន្តដ៏សំខាន់សម្រាប់វិស័យភាពយន្តអាស៊ី។

នៅក្នុងព្រឹត្តិការណ៍នេះ ពានរង្វាន់ខ្ពស់បំផុតប្រចាំឆ្នាំនេះត្រូវបានប្រគល់ជូនដល់ខ្សែភាពយន្តរឿង Glorious Ashes   ដោយសារតែបទកំណាព្យនៅក្នុងខ្សែភាពយន្ត និងដោយសារតែតួអង្គស្រីទាំងបីដែលគួរជាទីស្រឡាញ់ប៉ុន្តែក៏រពឹសដែលបានបង្ហាញក្នុងខ្សែភាពយន្ត។

Glorious Ashes ត្រូវបានបំផុសគំនិតដោយរឿងខ្លីចំនួនពីររបស់អ្នកនិពន្ធ Nguyen Ngoc Tu  ដឹកនាំដោយអ្នកដឹកនាំរឿង Bui Thac Chuyen។ តួឯកស្រីសំខាន់ទាំងបីរបស់ Glorious Ashes គឺ Juliet Bao Ngoc Doling, Phuong Anh Dao, Ngo Pham Hanh Thuy ចំណែកតួឯកប្រុសក្នុងរឿងនេះសម្តែងដោយតួឯកប្រុស Le Cong Hoang។ ភាពយន្តនេះមានរយៈពេល ១១៦ នាទី ដែលថតនៅភូមិ Thom Rom ជាភូមិជនបទក្រីក្រមួយតាមបណ្តោយឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាម។ នៅទីនោះមាននារី៣រូបដែលជាតួអង្គ នៃរឿងដែលមានផ្លូវចិត្តជ្រាលជ្រៅៗជាច្រើនទាក់ទងនឹងស្នេហា និងសុភមង្គល។ ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២៕

មុនពេលឈ្នះពានរង្វាន់នេះ    Glorious Ashes បានវ៉ាដាច់ស្នាដៃឆ្នើមជិត ១,៧០០ នៅទូទាំងពិភពលោក ដើម្បីមានកិត្តិយសក្លាយជាភាពយន្តវៀតណាមដំបូងក្នុងចំណោមភាពយន្តប្រកួតប្រជែងចំនួន ១៥ នៅក្នុងផ្នែកប្រកួតប្រជែងសំខាន់នៃមហោស្រពភាពយន្តតូក្យូ។

ពីមុន គម្រោងភាពយន្ត Glorious Ashes បានទទួលពានរង្វាន់ឧបត្ថម្ភក្នុងកម្មវិធី Asian Project Market ក្នុងមហោស្រពភាពយន្តប៊ូសានឆ្នាំ ២០១៧ (កូរ៉េខាងត្បូង)។ ខ្សែភាពយន្តនេះត្រូវបានថតពីចុងឆ្នាំ ២០២០ ដល់ខែ កុម្ភៈ ឆ្នាំ ២០២១ ហើយបានដាក់បញ្ចាំងជាលើកដំបូងជាសកលនៅឯមហោស្រពភាពយន្តទីក្រុងតូក្យូលើកទី ៣៥ ក្នុងឆ្នាំ ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹម

លោក Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងប្រ៊ុយណេ ដារូសាឡឹម ចាប់ពីថ្ងៃទី៨ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។

Top