• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្យល់ព្យុះ Bualoi បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ មូលដ្ឋាននានាកំពុងជំនះពុះពារផលវិបាកជាបន្ទាន់

យោងតាមរបាយការណ៍រហ័សរបស់ក្រសួងកសិកម្មនិងបរិស្ថាន គិតត្រឹមម៉ោង ១២៖០០នាទី ថ្ងៃទី២៩ ខែកញ្ញា ខ្យល់ព្យុះ Bualoi និងភ្លៀងទឹកជំនន់ដែលបង្កឡើងដោយព្យុះនេះ បានបណ្តាលឲ្យមនុស្សចំនួន ១១នាក់ត្រូវស្លាប់ ១៣នាក់បាត់ខ្លួន ៨នាក់បាត់បង់ដំណឹងទំនាក់ទំនង ៣៣នាក់រងរបួស ផ្ទះសម្បែង រោងចក្រ និងអាជីវកម្មជាច្រើនបានបើងដំបូល បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នាថ្ងៃទី២៩ ខែកញ្ញា បានចេញសារទូរលេខមួយ ស្នើឱ្យតំបន់នានា ជំនះពុះពារជាបន្ទាន់នូវផលវិបាកដែលបណ្តាលព្យុះ Bualoi និងទឹកជំនន់។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យរៀបចំការសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ជំនួយជាអតិបរមាដល់គ្រួសារដែលមានជនរងគ្រោះ; រៀបចំការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នករងរបួស; ប្រមូលកម្លាំងបន្តស្វែងរកនិងជួយសង្គ្រោះអ្នកដែលបាត់ខ្លួនឬមិនទាន់ទាក់ទងបាន។ ទន្ទឹមនឹងនោះ ត្រូវចល័តកម្លាំងដើម្បីជំនះផលវិបាកភ្លាមៗបន្ទាប់ពីព្យុះ និងភ្លៀងទឹកជំនន់ ជាពិសេសធានាកន្លែងស្នាក់នៅ ស្តារឡើងវិញនូវសកម្មភាពសំខាន់ៗក្នុងការដឹកជញ្ជូន អគ្គិសនី ទឹក ទូរគមនាគមន៍ ការថែទាំសុខភាព និងការអប់រំ។

ខេត្ត Quang Tri ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងដោយព្យុះ។ ទោះបីជាមានការទប់ស្កាត់យ៉ាងសកម្មក៏ដោយ ក៏មូលដ្ឋាននៅតែរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ ក្នុងចំណោមនោះ ទូកនេសាទពីរគ្រឿងដែលមានអ្នកនេសាទ ១៣ នាក់បោះយុថ្កាក្នុងសង្កាត់  Bac Gianh ក៏បានដាច់ខ្សែអណ្តែត ហើយរសាត់ដោយសេរី។ នាវិក៤នាក់នៅលើទូកនេសាទទាំង២នេះ មានសំណាងបានហែលទៅដល់ច្រាំង ខណៈមនុស្ស៩នាក់នៅតែបាត់ខ្លួន។

បច្ចុប្បន្ននេះ ខេត្ត Quang Tri កំពុងជួយប្រជាជនជាបន្ទាន់ឱ្យជម្នះផលវិបាកក្រោយព្យុះ ហើយត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភ្នំ តាមដងទន្លេ និងតំបន់ឆ្នេរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top