• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខែតុលាដ៏គគ្រឹកគគ្រេងជាមួយកម្មវិធី “ការចាប់អារម្មណ៍នៃតំបន់ភាគខាងលិច”

ក្នុងនោះត្រូវនិយាយដល់ការបង្កើតឡើងវិញនូវពិធីបុណ្យ អកអំបុក (បុណ្យសំពះព្រះខែ) របស់ជនជាតិខ្មែរនៅខេត្តត្រាវិញ។ នេះជាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។
  របាំប្រពៃណីរបស់ជនជាតិខ្មែរ ខេត្តសុកត្រាំង។ រូបថត៖ baodantoc.vn  

បណ្ដាសកម្មភាពក្រោមប្រធានបទ "ការចាប់អារម្មណ៍នៃតំបន់ភាគខាងលិច" នឹងប្រព្រឹត្តទៅក្នុងអំឡុងខែតុលា ឆ្នាំ ២០២២ នៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម ក្នុងគោលដៅឧទ្ទេសនាមអំពីលំហវប្បធម៌ និងទេសចរណ៍នៃតំបន់ភាគខាងលិច; លក្ខណៈវប្បធម៌ ទំនៀមទម្លាប់របស់បងប្អូនជនជាតិខ្មែរណាមបូ និងជនជាតិ Nung។

ក្នុងនោះត្រូវនិយាយដល់ការបង្កើតឡើងវិញនូវពិធីបុណ្យ អកអំបុក (បុណ្យសំពះព្រះខែ) របស់ជនជាតិខ្មែរនៅខេត្តត្រាវិញ។ នេះជាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះឆ្លុះបញ្ចាំង រក្សាទុក ហើយបង្ហាញតម្លៃវិជ្ជមាននៃជំនឿពហុទេវនិយមដែលផ្សាភ្ជាប់នឹងជីវិតមនុស្ស គ្រួសារ ភូមិស្រុក ជាមួយនឹងស្រែចំការ ដំណាំ និងធម្មជាតិ។ បងប្អូនជនជាតិខ្មែរនៅខេត្តត្រាវិញក៏ណែនាំពីសិល្បៈចម្រៀងចាប៉ី ដែលជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ទៅកាន់ភ្ញៀវទេសចរណ៍ផងដែរ។

គណៈរៀបចំកម្មវិធី ក៏មានលំហដើម្បីណែនាំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរណាមបូ តាមរយៈការតាំងពិព័រណ៍រូបថតនៃពិធីបុណ្យនានាដែលធ្វើឡើងនៅតាមវត្តខ្មែរ; ម្ហូបអាហារជនជាតិជាមួយនឹងនំប្រពៃណី ជាដើម។ ក្រៅពីនោះ ក្រុមសិល្បៈប្រជាប្រិយខ្មែរនឹងសម្តែងទម្រង់សិល្បៈប្រពៃណី ចម្រៀង របាំប្រជាប្រិយ សំលៀកបំពាក់ជនជាតិ និងឧបករណ៍ភ្លេងរបស់ជនជាតិខ្មែរនៅក្នុងលំហផ្ទះជនជាតិខ្មែរទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top