• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Tra Vinh រៀបចំពិធីជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីនៃជនរួមជាតិខ្មែរ

ពិធីជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០១៨

នាថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៨ ខេត្ត Tra Vinh បានរៀបចំពិធី ជួបសំណេះសំណាលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០១៨។ អញ្ជើញចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹកនាំខេត្ត រួមមានកម្មាភិបាល​ខ្មែរ វីរៈអ្នកម្ដាយវៀតណាម ក្រុមគ្រួសារគោលនយោបាយ និងតំណាងអ្នកមុខអ្នកការមកពីវត្តអា​រ៉ាម​ឆ្នើមក្នុងខេត្ត។ នៅក្នុងពិធីនេះ លេខារងគណៈកម្មាធិការបក្សខេត្ត Tra Vinh លោក Ngo Chi Cuong មាន​បំ​ណងថា៖ កម្មាភិបាល បេក្ខជន និងប្រជាជនទាំងមូលនៅក្នុងខេត្តគប្បីបន្តពង្រីកប្រពៃណីសាមគ្គីភាព ជិតស្និទ្ធរវាងបណ្ដាជនជាតិ ហើយរួមចំណែករក្សាសន្តិសុខនយោបាយនិងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។

លោក Thach Chanh Sray កម្មភិបាលចូលនិវត្តន៍មួយរូបនៅស្រុក Cau Ngang បានសំណេះសំណាលថា៖

“ខ្ញុំបានចូលរួមពិធីជួបសំណេះសំណាលដែល គណៈកម្មាធិការបក្សខេត្តរៀបចំឡើង ហើយបានជួបជាមួយអ្នកមុខ​ អ្នកការ និងកម្មភិបាលជាជនជាតិខ្មែរនោះបានអះអាងសារជាថ្មីថា៖ បក្ស រដ្ឋអំណាចមូលដ្ឋានជានិច្ចកាល​យកចិត្តទុកដាក់ដល់ជនរួមជាតិខ្មែរ ហើយជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមុខអ្នការ កម្មាភិបាលជើងចាស់ជនជាតិខ្មែរមានឱកាសជួបជុំគ្នាដូច្នេះ។ ខ្ញុំពិជាសប្បាយរីករាយណាស់“៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top