• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh (រូបថត៖ Viet Cuong/VOV)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឲ្យខេត្ត Quang Ninh ធ្វើការសំយោគនិងវាយតម្លៃជាក់ស្តែង ដកចេញមេរៀនសម្រាប់ខេត្ត ព្រមទាំងរាយការណ៍ និងចែករំលែកបទពិសោធន៍ជាមួយប្រទេសទាំងមូលអំពីលទ្ធផលនៃប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទន្ទឹមនឹងនោះ បញ្ជាក់យ៉ាងច្បាស់ពីការលំបាកនិងឧបសគ្គ ដើម្បីមានអនុសាសន៍និងសំណើ សំដៅដំណើរការគំរូនេះប្រកបដោយប្រសិទ្ធភាព។

ទាក់ទងទៅនឹងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ  លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអភិវឌ្ឍឯកសារយុទ្ធសាស្ត្រ; កំណត់យ៉ាងច្បាស់នូវរបកគំហើញនិងផ្នែកសំខាន់ៗ ហើយអនុវត្តតាមយ៉ាងដិតដល់នូវទិសដៅធំៗ នៅក្នុងបណ្តាសេចក្តីសម្រេចចិត្តរបស់បក្សដែលបានចេញថ្មីៗនេះ។

លោកប្រធានរដ្ឋបានស្នើថា៖  “ខ្ញុំស្នើឱ្យខេត្ត Quang Ninh បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយ។ បង្កើនការងារត្រួតពិនិត្យ និងចាត់តាំងកម្មាភិបាលឱ្យតាមដានយ៉ាង ដិតដល់នូវមូលដ្ឋាន ក្តាប់ស្ថានការណ៍នៅថ្នាក់មូលដ្ឋាន និងដោះស្រាយការលំបាក និងបញ្ហានៅថ្នាក់ក្រោមឱ្យបានទាន់ពេលវេលា។ លើសពីនេះ ខេត្តត្រូវបន្តដឹកនាំ  និងយកចិត្តទុកដាក់ធានាសន្តិសុខសង្គម និងបន្តលើកកម្ពស់ជីវភាព សម្ភារៈនិងស្មារតី ព្រមទាំងវឌ្ឍនភាពរបស់កម្មាភិបាល   បុគ្គលិក និងកម្មករ”។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅទស្សនា និងត្រួតពិនិត្យមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈមួយកម្រិត ចំណុះគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top