• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Nam បន្តគៀងគររាល់​ប្រភពវិនិយោគ​សម្រាប់​បេតិកភណ្ឌពិភពលោក​ចំនួនពីរ​គឺ Hoi An និង My Son​


 ពិធីលើកតម្កើងដល់អង្គការនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមវិភាគទានយ៉ាងសកម្មចំពោះ Hoi An និង My Son 
 

នាថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានបើក​សន្និសិទ​វាយ​តម្លៃ​ចំពោះ​ការអភិរក្ស​និង​លើកកម្ពស់តម្លៃនៃទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son បន្ទាប់ពីរយៈពេល ២០ ឆ្នាំ ត្រូវបាន​អង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក និងរយៈពេល ១០ ឆ្នាំ ដែល Cu Lao Cham-​Hoi An ត្រូវបានទទួលស្គាល់ថាជាមណ្ឌលទុកបំរុងជីវៈចម្រុះពិភពលោកផងដែរ។
 
ក្នុងរយៈ​ពេល ២០ ឆ្នាំកន្លងមក ប្រព័ន្ធប្រាសាទ My Son, ទីក្រុងបុរាណ Hoi An និងប្រព័ន្ធអេកូឡូស៊ី Cu Lao Cham ​ទាំងមូល ត្រូវបានអភិរក្សដោយរក្សាសភាពដើមនៅដដែល ធានានូវភាពត្រឹមត្រូវនៃបេតិកភណ្ឌ រួមចំណែក​បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវក្នុងស្រុកនិងបរទេសមកទស្សនា។
 
ក្នុងឱកាស​នេះ ក្រោមការអនុញ្ញាតពីលោកប្រធានរដ្ឋ ថ្នាក់ដឹកនាំក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បានប្រគល់​បណ្ណសរសើរ​ដល់​សមូហភាព​និង​បុគ្គល​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការអភិរក្សនិងលើកកម្ពស់បេតិក ភណ្ឌវប្បធម៌ពិភពលោក Hoi An, My Son និងមណ្ឌល​ទុកបំរុង​ជីវចម្រុះ​ពិភព​លោក Cu Lao Cham-Hoi​ An ផ​ង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top