• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Hai Duong ជំរុញ​ពាណិជ្ជកម្ម​ផ្លែគូលែន Thanh Ha

នាថ្ងៃទី ២៩ ខែឧសភា ខេត្ត Hai Duong បានរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្មផ្លែគូលែន Thanh Ha និងផលិតផលប្រចាំខេត្ត Hai Duong ឆ្នាំ ២០២២។
  ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីគាំទ្រការប្រើប្រាស់គូលែន និងផលិតផលប្រចាំខេត្ត Hai Duong ជាមួយបណ្តាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ (រូបថត៖ VOV)  

សន្និសីទនេះត្រូវបានរៀបចំឡើងដោយបានតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ទីតាំងចំនួនជិត ៦០ កន្លែង ទាំងក្នុងនិងក្រៅប្រទេស។

ឆ្នាំ២០២១ ខេត្ត Hai Duong សម្រេចបានកំណើនខ្ពស់  និងជាប់ចំណាត់ថ្នាក់លេខ ២ នៅទូទាំងប្រទេស ទាក់ទងនឹងផលិតកម្មកសិកម្ម; ផលិតផលកសិកម្មចំនួន ១៣០ មុខ របស់ខេត្ត Hai Duong បានបំពេញតាមស្តង់ដារនៃកម្មវិធីគោលដៅជាតិ “ឃុំមួយផលិតផលមួយ”(OCOP) ដោយជាប់លំដាប់ផ្កាយពី ៣ ដល់ ៤ ហើយមានផលិតផលចំនួន ២ មុខ ត្រូវបានស្នើបំពេញតាមស្តង់ដារផ្កាយ ៥។

  ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong លោក Trieu The Hung ថ្លែងមតិក្នុងសន្និសីទ (រូបថត៖haiduong.gov.vn)  

ផ្លែគូលែន Thanh Ha  ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសដូចជា ជប៉ុន អាមេរិក អូស្ត្រាលីនិងសិង្ហបុរី។ លោក Trieu The Hung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានឲ្យដឹងថា៖ “ខេត្ត Hai Duong នឹងផ្តោតការយកចិត្តទុកដាក់ពិសេសលើការវិនិយោគ កសាងពាណិជ្ជសញ្ញាកសិផលរបស់ខេត្ត កសាងស្លាកសញ្ញាសមូហភាព សូចនាករភូមិសាស្ត្រ និងកំណត់ប្រភពដើមនៃផលិតផល។ ខេត្តបានបង្កើនការផ្សព្វផ្សាយនិងជំរុញពាណិជ្ជកម្ម ជាពិសេសការតាំងបង្ហាញផលិតផលកសិកម្មនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកយ៉ាងស៊ីជម្រៅ។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្ត តភ្ជាប់ទំនាក់ទំនងរវាងរដ្ឋ អ្នកវិទ្យាសាស្ត្រ សហគ្រិន និងកសិករ ដើម្បីនាំកសិផលរបស់ខេត្តចូលរួមក្នុងខ្សែសង្វាក់តម្លៃបន្ថែម ចាប់ពីផលិតកម្ម រហូតដល់ការប្រមូលផល ការគ្រប់គ្រង កែច្នៃ និងការប្រើប្រាស់”៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top