• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Binh Phuoc វិនិយោគតភ្ជាប់​អន្តរតំបន់ បង្កើតជំហាន​លោតផ្លោះ​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច

ខេត្ត Binh Phuoc ចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍តភ្ជាប់អន្តរតំបន់ ដើម្បីបង្កើតជំហានលោតផ្លោះលើវិស័យសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងគណៈប្រតិភូបានទៅទស្សនាផលិតផលដែលបានដាក់បង្ហាញនៅក្នុងសន្និសីទនេះ (រូបថត៖ baobinhduong.vn)


នាថ្ងៃទី ២៣ ធ្នូ ខេត្ត Binh Phuoc បានរៀបចំសន្និសីទជំរុញវិនិយោគ ដោយប្រធានបទ “Binh Phuoc - សក្តានុពលនិងឱកាសវិនិយោគ”។ សន្និសីទនេះបានផ្គត់ផ្គង់ផ្ទាំងគំនូរទូទៅអំពីសេដ្ឋកិច្ច សង្កម ការតភ្ជាប់និងការជំរុញវិនិយោគ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានក្រើនរំលឹកថា ខេត្ត Binh Phuoc ចាំបាច់ត្រូវ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ តភ្ជាប់អន្តរតំបន់ ដើម្បីបង្កើតជំហានលោតផ្លោះលើវិស័យសេដ្ឋកិច្ច។ ស្ដីពីការកាសាងប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការសម្រាប់សហគ្រាស លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍប្រភេទធនធានមនុស្សដែលមានគុណភាពខ្ពស់ កម្លាំងពលករដែលមានបច្ចេកទេស ពលករចំណានពូកែ ដើម្បីពង្រីកប្រៀបខ្លាំងអំពីប្រភពធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការពលករសម្រាប់សហគ្រាសផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top