• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នៅខេត្តដុងថាប (Dong Thap) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដុងថាប ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅកំណើន "ពីរខ្ទង់"។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ដើម្បីសម្រេចបានគោលដៅកំណើនចន្លោះពី ៩ - ៩,៥%/ឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តដុងថាបត្រូវតែអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវយន្តការ គោលនយោបាយនានា ដោយផ្តោតលើការកសាងសេណារីយ៉ូកំណើន វិធីសាស្រ្តកំណើន ហើយផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៖

ខេត្តដុងថាប ត្រូវតែបង្កើតកម្មវិធី និងសេណារីយ៉ូសម្រាប់កំណើនពីរខ្ទង់ ហើយប្រគល់ទៅឱ្យមន្ទីរ វិស័យ មូលដ្ឋាន និងសហគ្រាសនៅក្នុងខេត្ត។ ជាក់ស្ដែងគឺ តើឧស្សាហកម្ម និងកសិកម្មគួរសម្រេចបានអត្រាកំណើនប៉ុន្មាន? ដោយផ្អែកលើសេណារីយ៉ូកំណើនបែបនេះ តើខេត្តត្រូវការថវិកាមជ្ឈិមប៉ុន្មាន ហើយតើថវិកាប៉ុន្មាន ជាការកៀរគរធនធានសង្គមពីវិនិយោគិនក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស? ដោយផ្អែកលើគោលដៅបែបនេះ ទើបអាចបង្កើតសេណារីយ៉ូប្រតិបត្តិការលម្អិតបាន

រួមជាមួយគ្នានោះ ខេត្តត្រូវតែជំរុញខ្លាំងការបែងចែក និងបញ្ចេញដើមទុនវិនិយោគសាធារណៈឆ្នាំ ២០២៦; ម្ចាស់ការផ្ទេរដើមទុនពីគម្រោងដែលបញ្ចេញទុនយឺតយ៉ាវ ទៅឲ្យគម្រោងដែលមានសមត្ថភាពបញ្ចេញល្អជាង និងត្រូវការដើមទុនបន្ថែម។ លើសពីនេះ ខេត្តត្រូវតែកំណត់គំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ក៏ដូចជាសក្តានុពល គុណសម្បត្តិប្រកួតប្រជែង និងធនធានដែលមានស្រាប់របស់ខេត្តផងដែរ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top