• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុម​ទូកក្តោង Clipper Race បន្តការ​ប្រណាំងថ្មីពី ​Ha Long

នាព្រឹកថ្ងៃទី២ ខែមីនា នៅកំពង់ផែកអន្តរជាតិ Ha Long ទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបើកដំណាក់កាលទី៥ នៃការការប្រណាំងនិងដង្ហែក្បួនទូកក្តោង Clipper Race សម្រាប់រដូវកាលឆ្នាំ ២០២៣ - ២០២៤។
ខេត្ត Quang Ninh បានរៀបចំពិធីបើកដំណាក់កាលទី ៥ នៃការប្រណាំង និងដង្ហែក្បួនទូកក្តោង Clipper Race សម្រាប់រដូវកាលឆ្នាំ ២០២៣ - ២០២៤។ រូបថត៖ Vu Mien/VOV

ពិធីបើកការប្រណាំងលើកទី៨ ដំណាក់កាលទី៥ នៃការធ្វើដំណើរដែលមានគោលដៅគឺកំពង់ផែ Jiuzhou (ទីក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន) បានចាប់ផ្ដើមដោយពិធីការដូចជា៖ ពិធីទាញខ្សែតាមទំនៀមទម្លាប់ និងការសំដែងរបាំម៉ុងសាយ ការសម្តែងជិះឆ័ត្រយោងម៉ូតូ ដង្ហែក្បួនទូកក្តោង និងការប្រណាំងទូក។ បន្ទាប់ពីការដង្ហែរនោះ បណ្តាទូកចូលរួម Clipper Race បានចាកចេញពីឈូងសមុទ្រ Ha Long ហើយចាប់ផ្តើមដំណើរថ្មី។ លោកស្រី Nguyen Huyen Anh នាយិការរងទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា នេះជាឱកាសដ៏ល្អសម្រាប់ខេត្ត Quang Ninh ជំរុញការវិនិយោគទេសចរណ៍អន្តរជាតិ៖ “រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍ទាំងអស់បានបញ្ចប់ប្រកបដោយជោគជ័យ។ នេះជាព្រឹត្តិការណ៍ចាប់ផ្តើមឆ្នាំថ្មី ហើយនឹងផ្សព្វផ្សាយរូបភាពទេសចរណ៍ Quang Ninh ទៅកាន់ទូទាំងពិភពលោក តាមរយៈអ្នកនាំសារដែលជាក្រុមនាវិកនិងជាអ្នករៀបចំការប្រណាំងនេះ”។ 

ការប្រណាំងទូកក្តោងជុំវិញពិភពលោកក្នុងរដូវកាល ២០២៣-២០២៤ មានការចូលរួមពីនាវិកចំនួនជិត ៤០០ នាក់នៅលើទូកក្តោងចំនួន ១១ ដែលបែងចែកជា ៨ ដំណាក់កាល ជាមួយនឹងការប្រណាំងចំនួន ១៦ ។ ក្នុងការប្រណាំងលើកទី៧ ងំណាក់កាលទី៥ ក្រុមប្រណាំង HaLong Bay របស់វៀតណាម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៦ ក្នុងតារាងចំណាត់ថ្នាក់ទូទៅ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top