• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន Vietnam Airlines សហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយកម្ពុជា

នាថ្ងៃទី២៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍ដំណាក់កាល ២០១៩-២០២១។

យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្រុមហ៊ុន Vietnam Airlines នឹងជំរុញការផ្សព្វផ្សាយទេសចរណ៍នៃកម្ពុជា តាមរយៈពិព័រណ៌ផ្សារណាត់ជំរុញទេសចរណ៍ ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍កម្ពុជា កសាងលទ្ធផលផ្សព្វផ្សាយរួមនិងរៀបចំសិក្ខាសាលាពាក់ព័ន្ធនានា។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Vietnam Airlines ក៏ស្រាវជ្រាវលើការបើកជើងហោះហើរថ្មីពីទីក្រុង Ha Long (ខេត្ត Quang Ninh ភាគខាងជើងវៀតណាម) ទីក្រុង Da Nang ទៅខេត្តសៀមរាប រាជធានីភ្នំពេញនិងក្រុងព្រះសីហនុ។


យន្តហោះ Airbus A321 ត្រូវបានក្រុមហ៊ុន Vietnam Airlines ប្រើប្រាស់ក្នុងការបើកជើងហោះហើររវាងវៀតណាមនិងកម្ពុជា

លោក Duong Tri Thanh អគ្គនាយកក្រុមហ៊ុន Vietnam Airlines បានឲ្យដឹងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន Vietnam Airlines និងក្រសួងទេសចរណ៍កម្ពុជាបានពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងវៀតណាមនិងកម្ពុជា រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕

តាមកាសែតកងទ័ពប្រជាជនវៀតណាមអនឡាញ

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top