• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមទទួលស្វាគមន៍អ្នកដំណើរទី ៣៥០ លាន

នាព្រឹកថ្ងៃទី៩ ខែកក្កដា នៅអាកាសយានដ្ឋានអន្តរជាតិ Phu Bai (នៃទីក្រុង Hue) ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានទទួលស្វាគមន៍ជាផ្លូវការអ្នកដំណើរទី ៣៥០ លាន ដែលជាព្រឹត្តិការណ៏ពិសេសមួយ ក្នុងដំណើរ ៣០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន (១៩៩៥-២០២៥)។

អ្នកដំណើរ១០នាក់ទទួលបានសំបុត្រទៅវិញទៅមកក្នុងប្រទេស (រូបថត៖ nhandan.vn)

អ្នកដំណើរទី ៣៥០ លាន នេះ នៅលើជើងហោះហើរ VN១៥៤១ ចេញដំណើរ ពីទីក្រុងហាណូយទៅកាន់ទីក្រុង Hue បានចុះចតនៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃទី ៩ កក្កដា ត្រូវបានទទួលស្វាគមន៍ដោយពិធីបាញ់ទឹក ដែលជាពិធីអាកាសចរណ៍ពិសេសសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ។

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីទទួលស្វាគមន៍ លោក Le Hai Binh អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទិវាប្រពៃណីទេសចរណ៍វៀតណាម (៩ កក្កដា ១៩៦០ - ៩ កក្កដា ២០២៥) និងក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៥។

“ទេសចរណ៍វៀតណាមបានក្លាយជាស្ពានដ៏សំខាន់មួយរវាងវៀតណាម និងពិភពលោក ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយរូបភាពប្រទេសជាតិ អត្តសញ្ញាណជាតិ និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ បើនិយាយអំពីវិស័យទេសចរណ៍ មិនអាចមិននិយាយដល់ការរួមដំណើរ ការអភិវឌ្ឍ និងតួនាទីពិសេសរបស់វិស័យអាកាសចរណ៍វៀតណាម ជាពិសេសអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines។ ទេសចរណ៍និងអាកាសចរ ណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍ។ រហូតមកដល់ពេលនេះ ជើងហោះហើរនីមួយៗរបស់ Vietnam Airlines មិនគ្រាន់តែជាមធ្យោបាយធ្វើដំណើរ ហើយក៏មិនត្រឹមតែជើងហោះហើរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងប្រាប់រឿងអំពីវៀតណាម ដែលជាកន្លែងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់វៀតណាម”។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hue នាយកដ្ឋានទេសចរណ៍ជាតិ និងមន្ទីរទេសចរណ៍ទីក្រុង ដើម្បីបើកសម្ពោធជាផ្លូវការនូវកម្មវិធី “រាត្រីវេទមន្ត Hue - ស្វែងយល់ដើម្បីសេចក្តីស្រឡាញ់”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top