• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សា CPTPP ពិចារណាលើសំណើសុំចូលជាសមាជិករបស់ចក្រភពអង់គ្លេស

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Nguyen Hong Dien បានចូលរួមក្នុងកិច្ចប្រជុំនេះ  (រូបថត VOV)
 

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ សម័យប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងស្តារសេដ្ឋកិច្ចជប៉ុនលោក Nishimura Yasutoshi។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់នៃប្រទេសជាសមាជិកទាំង ១១ នៃកិច្ចព្រមព្រៀង ដើម្បីពិចារណាលើសំណើរបស់ចក្រភពអង់គ្លេសក្នុងការចូលរួមជាផ្លូវការលើកិច្ចព្រមព្រៀង CPTPP។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានចូលរួមក្នុងកិច្ចប្រជុំ។

នៅឯកិច្ចប្រជុំ បណ្តារដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការដាក់ពាក្យនៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ សូមចូលជាសមាជិក CPTPP ជាផ្លូវការរបស់ចក្រភពអង់គ្លេស ព្រមទាំងបានអនុម័តលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា CPTPP ស្តីពីការចាប់ផ្តើមដំណើរការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀង CPTPP របស់ចក្រភពអង់គ្លេស ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីទាំង ១១ នៃប្រទេសជាសមាជិក CPTPP លើបញ្ហានេះ។

យោងតាមក្រុមរដ្ឋមន្រ្តី ការសម្រេចចិត្តចាប់ផ្តើមដំណើរការចរចាដើម្បីចូលរួម CPTPP របស់ចក្រភពអង់គ្លេសគឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ បណ្តាប្រទេសជាសមាជិក CPTPP នឹងសម្របសម្រួលជាមួយចក្រភពអង់គ្លេសដើម្បីធានាថា ស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងត្រូវបានរក្សានិងជំហរនាំមុខនៃកិច្ចព្រមព្រៀង CPTPP នៅក្នុងទំនាក់ទំនងតំបន់និងពិភពលោកនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មនិងចូលរួមចែករំលែកនូវគំនិតមានប្រយោជន៍ជាច្រើនដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសដទៃទៀត ដែលរួមចំណែកដល់ជោគជ័យរួមនៃកិច្ចប្រជុំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top