• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តដែលទាក់ទងនឹងប្រទេសស៊ូដង់និងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង Minsk

នាថ្ងៃទី១១ ខែកក្តដា នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីប្រកាស អនុម័តនូវសេចក្តីសម្រេចចិត្តលេខ ២៥៦២ ទាក់ទងនឹងស្ថានភាពប្រទេស ស៊ូដង់ ដោយទទួលបានសំឡេងគាំទ្រ ១៥/១៥ ។

សេចក្តីសម្រេចចិត្តលេខ ២៥៦២ ដែលព្រាងឡើងដោយសហរដ្ឋអាមេរិកដើម្បីអបអរសាទរចំពោះការវិវឌ្ឍន៍វិជ្ជមានមួយចំនួនទាក់ទងនឹងតំបន់ដាហ្វួរ (ស៊ូដង់) នាពេលថ្មីៗនេះ ដោយគូសបញ្ជាក់ការទទួលខុសត្រូវចម្បងរបស់រដ្ឋាភិបាល ស៊ូដង់ក្នុងការការពារជនស៊ីវិលនៅក្នុងតំបន់ដាហ្វួរ ជៀសវាងពីជម្លោះកើតមានឡើងនិងអំពាវនាវដល់រដ្ឋាភិបាលឱ្យខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអំពើហឹង្សារវាងសហគមន៍នានា។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះវិវឌ្ឍន៍វិជ្ជមានមួយចំនួនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នាពេលថ្មីៗនេះ ដូចជាការដោះលែងអ្នកទោស និងកិច្ចព្រមព្រៀងឈប់បាញ់ដែលទទួលបានជោគជ័យកាលពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ ។ ទោះជាយ៉ាងណាក៏ដោយ លោក Dang Dinh Quy  បានបញ្ជាក់ថែមទៀតថា ជម្លោះនៅតែកើតឡើង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងស្ថានភាពមនុស្សធម៌នៅភាគខាងកើតអ៊ុយក្រែន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top