• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគណៈកម្មាធិការដាក់ទណ្ឌកម្មលើ IS និងអាល់កៃដា

សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១៥/១៥ សំឡេង ដែលបានបញ្ជាក់សារជាថ្មីម្តងទៀតនូវតួនាទីសំខាន់របស់គណៈកម្មាធិការ ១២៦៧/១៩៨៩/២២៥៣ ក្នុងការឃ្លាំមើល និងគ្រប់គ្រងយន្តការដាក់ទណ្ឌកម្មលើពួកភេរវករ ។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីគណៈកម្មាធិការដាក់ទណ្ឌកម្មលើ IS និងអាល់កៃដា (រូបថត៖ baoquocte.vn)


នាថ្ងៃទី ២៩ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៥៦០ ដែលបានចងក្រងដោយសហរដ្ឋអាមេ   រិកនិងឥណ្ឌូនេស៊ី ស្តីពីការដាក់ទ័ណ្ឌកម្មលើអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) និងក្រុមភារវកម្មអាល់កៃដា (ឬហៅថាគណៈកម្មាធិការ ១២៦៧/ ១៩៨៩/២២៥៣) ។

សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១៥/១៥ សំឡេង ដែលបានបញ្ជាក់សារជាថ្មីម្តងទៀតនូវតួនាទីសំខាន់របស់គណៈ     កម្មាធិការ ១២៦៧/១៩៨៩/២២៥៣ ក្នុងការឃ្លាំមើល និងគ្រប់គ្រងយន្តការដាក់ទណ្ឌកម្មលើពួកភេរវករ ព្រមទាំងសង្កត់ធ្ងន់ថាការដាក់ទណ្ឌកម្មបន្ថែមទាំងនេះគឺជាឧបករណ៍សំខាន់មួយសំដៅថែរក្សានិងស្តារសន្តិភាពនិងសន្តិសុខអន្តរជាតិ និងជួយគាំទ្រក្នុងការងារប្រឆាំងនឹងភេរវកម្មអន្តរជាតិនិយាយរួមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top