• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតគ្រោងលើកវិធានការពិគ្រោះយោបល់សម្រាប់បណ្តាខេត្តដែលកំពុងអនុវត្តន៍ការធ្វើចត្តាឡីស័កដោយសារជំងឺរាតត្បាតកូវីដ ១៩

ទិដ្ឋភាពនៃសន្និសីទពិគ្រោះយោបល់លើកទី ១ (រូបថត៖ sggp.org.vn)
 

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមបានបើកសន្និសីទពិគ្រោះយោបល់លើកទី ១ ដើម្បីណែនាំបេក្ខជនសមាជិក សភា អាណត្តិ ២០២១-២០២៦។ សន្និសីទនេះត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយនិងផ្សាយចេញពីមូលដ្ឋានចំនួន ៥។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកឡើងអំពីការត្រៀមរៀបចំនូវជំហាននីមួយៗនៃដំណើរការពិគ្រោះយោបល់ ដើម្បីណែនាំបក្ខជនសមាជិកសភានីតិកាលទី ១៥។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “នៅសន្និសីទមានការពិភាក្សាប្រកបដោយប្រជាធិបតេយ្យ ចូលរួមមតិដោយផ្តោតសំខាន់ទៅលើរចនាសម្ព័ននិងសមាសភាពសមាជិកសភានីតិកាលទី ១៥ នៅថ្នាក់មជ្ឈិម ដើម្បីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា មានមូលដ្ឋានស្រាវជ្រាវស្វែងយល់ ទទួលយកនិងពិចារណាកែតម្រូវ។ ទី ២ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ កំពុងឆ្លងតាមតំបន់មួយចំនួន ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការរៀបចំសន្និសីទពិគ្រោះយោបល់ ហេតុដូច្នេះ យើងបានចាត់តាំងឲ្យខុទ្ទកាល័យក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោតជ្រើសរើសវិធានការពិគ្រោះយោបល់តាមបែប ណា និងបោះឆ្នោតយ៉ាងម៉េចនៅកន្លែងដែលត្រូវបិទផ្លូវចេញចូល។ ហេតុដូច្នេះ សំណូមពរឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ណែនាំឱ្យមានប្រតិបត្ដិការពិគ្រោះយោបល់នៅតាមមូលដ្ឋានទាំងនេះ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៃជំងឺរាតត្បាត ប៉ុន្តែត្រូវធានាឱ្យមានវឌ្ឍនភាពទាន់ពេលវេលា យ៉ាងហោចណាស់ ៩៥ ថ្ងៃ មុនថ្ងៃបោះឆ្នោតស្របតាមច្បាប់ ពោលគឺគឺថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២១”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

Top