• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រទេស G7 មានឱកាសក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្រក្នុងវិស័យថាមពលកកើតឡើងវិញនៅវៀតណាម

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលក្រុម G7 ក្នុងខែមិថុនា។ ប្រធានបទមួយក្នុងចំណោមប្រធានបទស្នូលៗនៃកិច្ចប្រជុំលើកនេះគឺបម្រែបម្រួលអាកាសធាតុ មហាសមុទ្រនិងថាមពលស្អាត។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ស្ដីពីវិធានការរបស់វៀតណាមសំដៅជំរុញនិងបង្កភាពងាយ​ស្រួលសំរាប់ការអភិវឌ្ឍនិងការវិនិយោគចូលក្នុងវិស័យថាមពលស្អាតនិងថាមពលកកើតឡើងវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមកំពុងអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍថាមពលកកើត​ឡើងវិញដល់ឆ្នាំ២០៣០និងទស្សនៈវិស័យដល់ឆ្នាំ២០៥០។ គោលដៅជាក់ស្ដែងមួយចំនួននៃយុទ្ធសាស្ត្រនេះរួម​មាន៖ បន្ធូរស្រាលការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការប្រើប្រាស់ធ្យូងចំនួន ៤០ លានតោននិងប្រេងចំ​នួន​ ៣,៧ លានតោនក្នុងឆ្នាំ២០៣០ បង្កើនបរិមាណផលអគ្គីសនីដែលបានផលិតពីថាមពលកកើតឡើងវិញ ឡើងដល់ទៅ១៨៦ពាន់លាន kWh នាឆ្នាំ២០៣០ និងបង្កើនអត្រាគ្រួសារដែលមានឧបករណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យឡើងទៅយ៉ាងហោចណាស់ ២៦% នាឆ្នាំ២០៣០។

ស្ដីពីប្រធានបទថាមពលស្អាត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល​វៀត​ណាម​បាននិងកំពុងអនុវត្តន៍យន្តការ គោលនយោបាយជាច្រើន សំដៅទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅប្រទេសមកធ្វើអាជីវកម្មលើវិស័យនេះ។

លោក Nguyen Xuan Phuc អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការនិងបង្កភាពងាយស្រួលសំរាប់ដៃគូទាំងអស់ ហើយជឿជាក់ថា វិនិយោគិននៃក្រុមប្រទេស G7 នឹងមានឱកាសជាច្រើនដើម្បីក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្រក្នុងវិស័យថាមពលកកើតឡើងវិញនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top