• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមការងារជួយសង្គ្រោះវៀតណាមបន្តខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ក្រុមការងារជួយសង្គ្រោះ វៀតណាមបានបន្តរត់ ប្រណាំងនឹងពេលវេលា រុករកជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសទួរគី។ ជាលទ្ធផល យុទ្ធជនប៉ូលីសវៀតណាមបានជួយសង្គ្រោះយុវជនម្នាក់ដោយជោគជ័យ ព្រមទាំងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនទួរគី។
ក្រុមការងារជួយសង្គ្រោះវៀតណាមបន្តខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី។ (រូបថត៖ VNA)

ចែករំលែកអំពីលទ្ធផលមួយចំនួនដែលក្រុមការងារជួយសង្គ្រោះរបស់ក្រសួងនគរបាលសម្រេចបាន ចាប់តាំងពីអនុវត្តន៍ការងារជួយសង្គ្រោះនៅទួរគីមក លោក Nguyen Minh Khuong ប្រធានក្រុមការងារជួយសង្គ្រោះនៃក្រសួងនគរបាល វៀតណាមបានឲ្យដឹងថា៖ “រហូតមកដល់ថ្ងៃនេះ ជាថ្ងៃទី៦ធ្វើការផ្ទាល់នៅកន្លែងកើតហេតុ យើងខ្ញុំបានសម្របសម្រួល ជួយសង្គ្រោះយុវជនអាយុ ១៧ ឆ្នាំម្នាក់ ដែលនៅរស់ទៅកាន់កន្លែងមាន សុវត្ថិភាព ព្រមទាំងសម្របសម្រួល នាំសាកសពជនរងគ្រោះចំនួន១០នាក់ ចេញពី គំនរបាក់បែក។

ក្រៅពីនោះ កងកម្លាំងជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាម បានប្រគល់ឧបករណ៍ និងថ្នាំពេទ្យចំនួន ២ តោន ដល់ប្រទេសទួរគី ដើម្បីបម្រើការ ព្យាបាលអ្នកជំងឺផងដែរ”។ ក្នុងពេលជាមួយគ្នានោះ រហូតមកដល់ពេលនេះ កម្លាំងទ័ពវៀតណាម ដែល ចូលរួមការងារជួយសង្គ្រោះ ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅទួរគី ក៏បានកំណត់ទីតាំង ចំនួន ១១ ដែលមានជនរងគ្រោះ ក្នុងនោះមានទីតាំងចំនួន ២ ដែលមានសញ្ញានៃ ជីវិត។ ក្នុងប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារវៀតណាមនឹងបន្តសម្របសម្រួលជាមួយក្រុម ជួយសង្គ្រោះបរទេសផ្សេងទៀត ដើម្បីអនុវត្តន៍សកម្មភាពស្វែងរកជីវិត ហើយជួយសង្គ្រោះអ្នកនៅរស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top