ក្រុមការងារជួយសង្គ្រោះវៀតណាមបន្តខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសទួរគី។ (រូបថត៖ VNA)
ចែករំលែកអំពីលទ្ធផលមួយចំនួនដែលក្រុមការងារជួយសង្គ្រោះរបស់ក្រសួងនគរបាលសម្រេចបាន ចាប់តាំងពីអនុវត្តន៍ការងារជួយសង្គ្រោះនៅទួរគីមក លោក Nguyen Minh Khuong ប្រធានក្រុមការងារជួយសង្គ្រោះនៃក្រសួងនគរបាល វៀតណាមបានឲ្យដឹងថា៖ “រហូតមកដល់ថ្ងៃនេះ ជាថ្ងៃទី៦ធ្វើការផ្ទាល់នៅកន្លែងកើតហេតុ យើងខ្ញុំបានសម្របសម្រួល ជួយសង្គ្រោះយុវជនអាយុ ១៧ ឆ្នាំម្នាក់ ដែលនៅរស់ទៅកាន់កន្លែងមាន សុវត្ថិភាព ព្រមទាំងសម្របសម្រួល នាំសាកសពជនរងគ្រោះចំនួន១០នាក់ ចេញពី គំនរបាក់បែក។
ក្រៅពីនោះ កងកម្លាំងជួយសង្គ្រោះនៃក្រសួងនគរបាលវៀតណាម បានប្រគល់ឧបករណ៍ និងថ្នាំពេទ្យចំនួន ២ តោន ដល់ប្រទេសទួរគី ដើម្បីបម្រើការ ព្យាបាលអ្នកជំងឺផងដែរ”។ ក្នុងពេលជាមួយគ្នានោះ រហូតមកដល់ពេលនេះ កម្លាំងទ័ពវៀតណាម ដែល ចូលរួមការងារជួយសង្គ្រោះ ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅទួរគី ក៏បានកំណត់ទីតាំង ចំនួន ១១ ដែលមានជនរងគ្រោះ ក្នុងនោះមានទីតាំងចំនួន ២ ដែលមានសញ្ញានៃ ជីវិត។ ក្នុងប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារវៀតណាមនឹងបន្តសម្របសម្រួលជាមួយក្រុម ជួយសង្គ្រោះបរទេសផ្សេងទៀត ដើម្បីអនុវត្តន៍សកម្មភាពស្វែងរកជីវិត ហើយជួយសង្គ្រោះអ្នកនៅរស់៕