នេះគឺជាក្រមស្តង់ដារដែលបណ្តាប្រទេសអាស៊ានបានបង្កើតឡើង ដោយមានគោលបំណងលើកកម្ពស់គុណភាពទេសចរណ៍អាស៊ាន សំដៅកសាងអាស៊ានឱ្យក្លាយជាគោលដៅរួមដែលមានគុណភាព "A Quality Single Destination"។ ថ្លែងមតិនៅក្នុងសន្និសីទ លោកស្រី Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានមានប្រសាសន៍ថា ទីក្រុងកំពុងកសាងវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ ក្រមស្តង់ដារទេសចរណ៍អាស៊ានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ស្និទ្ធស្នាលជាមួយបរិស្ថាន និងសន្សំសំចៃថាមពល។ នៅពេលអនុវត្តន៍ក្រមស្តង់ដារនេះ វិស័យទេសចរណ៍ទីក្រុងនឹងមានអត្ថប្រយោជន៍ជាច្រើន។ ក្រមស្តង់ដារនឹងបង្កើតបរិយាកាសទេសចរណ៍ល្អ ធានាឱ្យភ្ញៀវទេសចរមានបទពិសោធន៍ប្រកបដោយផាសុកភាព និងមានសុវត្ថិភាពនៅពេលចូលរួមក្នុងសកម្មភាពទេសចរណ៍នៅទីក្រុង។ តាមនោះ បង្កើនជំនឿទុកចិត្តនិងការពេញចិត្តរបស់ភ្ញៀវទេសចរ កសាងកិត្យានុភាពសម្រាប់ទីក្រុងហូជីមិញ ជាគោលដៅទេសចរណ៍គួរឲ្យជឿទុកចិត្ត មានពាណិជ្ជសញ្ញាអន្តរជាតិ និងមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់៕