• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាល និងក្រុមហ៊ុន AstraZeneca វៀតណាម សហការ​កសាង​ប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តរភាព

AstraZeneca កំពុងនាំមុខក្នុងចំណោមក្រុមហ៊ុនឱសថអន្តរជាតិ ដែលបានអនុវត្តន៍ការសិក្សាស្រាវជ្រាវគ្លីនិកនៅវៀតណាម ជាមួយនឹងការសិក្សាស្រាវជ្រាវប្រមាណ ៦០ ដែលកំពុងអនុវត្តន៍នៅតាមមន្ទីរពេទ្យជាង ៥០ ជាមួយការចូលរួមរបស់អ្នកជំងឺជាង ៤ ពាន់នាក់ផងដែរ។
តំណាងក្រសួងសុខាភិបាល និងក្រុមហ៊ុន AstraZeneca Vietnam Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ រូបថត៖ AstraZeneca

នាថ្ងៃទី ៨ មីនា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាម និង ក្រុមហ៊ុន AstraZeneca វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដំណាក់កាល ២០២៣ - ២០២៨ លើវិស័យប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាត សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្មឱសថ និងអភិវឌ្ឍន៍ប្រព័ន្ធសុខភាពប្រកបដោយចីរភាព។ កម្មវិធីសហប្រតិបត្តិការរួមមាន៖ កម្មវិធី៖ “ដើម្បីសួតមានសុខភាពល្អ”; កម្មវិធី “សុខភាពយុវជនជួយមនុស្សវ័យក្មេងកសាងផ្នត់រស់នៅស្អាតស្អំ បង្ការរោគជំងឺមិនឆ្លងជាមុន” ; កម្មវិធី CareMe;  កម្មវិធីសហប្រតិបត្តិការ ដើម្បីចីភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាលវៀតណាម - ដំណាក់កាលទី ២; កិច្ចសហប្រតិបត្តិការបង្កើនសមត្ថភាពប្រព័ន្ធសិក្សាស្រាវជ្រាវធ្វើតេស្តគ្លីនិកនៅវៀតណាម។

បច្ចុប្បន្ននេះ AstraZeneca កំពុងនាំមុខក្នុងចំណោមក្រុមហ៊ុនឱសថអន្តរជាតិ ដែលបានអនុវត្តន៍ការសិក្សាស្រាវជ្រាវគ្លីនិកនៅវៀតណាម ជាមួយនឹងការសិក្សាស្រាវជ្រាវប្រមាណ ៦០ ដែលកំពុងអនុវត្តន៍នៅតាមមន្ទីរពេទ្យជាង ៥០ ជាមួយការចូលរួមរបស់អ្នកជំងឺជាង ៤ ពាន់នាក់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top