• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្នើឱ្យមានយន្តការដើម្បីជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam (រូបថត៖ VNA)
 

នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅ ទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានបើកសន្និសីទ«បូកសរុបការងារឆ្នាំ ២០២០ និងការអនុវត្តភារកិច្ចនៅឆ្នាំ ២០២១ » ដើម្បីវាយតំលៃលទ្ធផល ដែលសម្រេចបាននៅឆ្នាំ ២០២០  ព្រមទាំងពិភាក្សានិងលើកឡើងដំណោះស្រាយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព​នូវភារកិច្ច ដែលរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីវៀតណាម បានប្រគល់ជូនក្នុងឆ្នាំ ២០២១ ផងដែរ។

ថ្លែងនៅក្នុងសន្និសីទនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានវាយតម្លៃខ្ពស់និងទទួលស្គាល់ថាក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានភាពរហ័សរហួន ដោយផ្តោតការយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ និងបញ្ហាដែលកើតមានឡើងដោយចៃដន្យ (ដូចជា វ៉ាក់សាំង ឧបករណ៍ធ្វើតេស្តិ៍និ  ការបង្ការជំងឺរាតត្បាតជាដើម)។ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បន្តជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិតឱ្យកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ ដោយយកសហគ្រាសជាមជ្ឈភាពនៃការច្នៃប្រឌិត ព្រមទាំងជំរុញការច្នៃប្រឌិតនៅក្នុងសហគមន៍អ្នកធ្វើការស្រាវជ្រាវផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top