ព័ត៌មាន
ក្រសួងការពារប្រទេសប្រគល់ភារកិច្ចដល់កងកម្លាំងដែលចូលរួមជំនះពុះពារផលវិបាកបណ្តាលពីគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា
នៅក្នុងសន្និសីទនេះ នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចធ្ងន់ធ្ងរ និងពោះពេញដោយគ្រោះថ្នាក់។
នាយឧត្តមសេនីយ៍ង្វៀន តឹន គឿងបានស្នើឲ្យកងកម្លាំងទាំងអស់ ផ្តោតលើការរក្សាទំនាក់ទំនងល្អ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាលប្រជាជនវៀតណាម ក៏ដូចជាកងកម្លាំងអន្តរជាតិ អាជ្ញាធរ និងប្រជាជននៃប្រទេសម្ចាស់ផ្ទះ; ជួយប្រជាជននៃប្រទេសម្ចាស់ផ្ទះឱ្យបានសកម្មនៅពេលណាដែលអាចធ្វើទៅបាន។ បុគ្គលិកយោធាត្រូវផ្សំការឃោសនាជាមួយនឹងសកម្មភាពជាក់ស្តែង ដើម្បីបង្កើនរូបភាព និងឋានៈរបស់កងទ័ពប្រជា ជនវៀតណាម ដោយបង្កើតចំណាប់អារម្មណ៍វិជ្ជមានចំពោះមិត្តភក្តិអន្តរជាតិ អាជ្ញាធរនិងប្រជាជនវេណេស៊ុយអេឡា។
កម្លាំងដែលចូលរួមក្នុងការឧបត្ថម្ភវេណេស៊ុយអេឡាក្នុងការជំនះគ្រោះមហន្តរាយរញ្ជួយដីរួមមានកម្មាភិបាល និងយុទ្ធជនចំនួន ៨២ នាក់ ក្នុងនោះមាននាយទាហានចំនួន ២៦ នាក់ និងទាហានអាជីពចំនួន ៥៦ នាក់។ ឧបករណ៍ និងទំនិញដែលយកមកជាមួយត្រូវបានរំពឹងថា នឹងមានទម្ងន់ប្រហែល ៨៨ តោន រួមទាំងឧបករណ៍សម្រាប់បេសកកម្ម និងឧបត្ថម្ភវេណេស៊ុយអេឡា។ រយៈពេលដែលរំពឹងទុកនៃបេសកកម្មនៅវេណេស៊ុយអេឡាគឺ ប្រហែល ២០ ថ្ងៃ៕






