• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមស្នើឲ្យភាគីកម្ពុជាជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមដែលរងគ្រោះនៅខេត្តសៀមរាប


កន្លែងកើតហេតុនៃគ្រោះថ្នាក់។ (រូបថត៖ Fresh News)
 

ក្រសួងការបរទេសក៏បានបញ្ជាដឹកនាំឲ្យស្ថាប័នតំណាង វៀតណាមប្រចាំនៅកម្ពុជាតាមដានដោយយកចិត្តទុកដាក់លើស្ថានភាព កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានឆាប់បំផុតដើម្បីជូនដំណឹងដល់តំបន់ពាក់ព័ន្ធនានាក្នុងស្រុកនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងណែនាំនីតិវិធី ពាក់ព័ន្ធដល់អ្នកស្លាប់និងការថែទាំអ្នករងរបួសផងដែរ។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងបានឲ្យដឹងថា យោង តាមព័ត៌មានពីស្ថាប័នមានសមត្ថកិច្ចប្រចាំតំបន់ នាយប់ថ្ងៃទី៥ វិច្ឆិកា នៅ ស្រុកជីក្រែង ខេត្តសៀមរាប ព្រះរាជា ណាចក្រកម្ពុជា បានកើតមានគ្រោះ ថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយករណី បណ្ដាលឲ្យពលរដ្ឋវៀត ណាម៦នាក់ ស្លាប់និង៥នាក់ទៀតរងរបួស។ សមត្ថកិច្ចកម្ពុជាបានទៅកាន់កន្លែងកើត ហេតុដើម្បីដោះស្រាយឧប្បត្តិហេតុហើយបញ្ជូនអ្នករងរបួសទៅ សង្គ្រោះបន្ទាន់។

បន្ទាប់ពីទទួលដំណឹង ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ ដំបងបានធ្វើការទាក់ទងភ្លាមៗជាមួយអាជ្ញាធរតំបន់ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ហើយស្នើឲ្យខាងមិត្តយកចិត្តទុកដាក់ សង្គ្រោះព្យាបាលអ្នករង របួស ក៏ដូចជាណែនាំនីតិវិធីចាំបាច់ពាក់ព័ន្ធដល់អ្នកស្លាប់ផងដែរ។

នាព្រឹកថ្ងៃទី៦ វិច្ឆិកា ក្រសួងការបរទេសវៀតណាមបានផ្លាស់ប្ដូរ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ ហើយស្នើឲ្យភាគីកម្ពុជា មានការជួយឧបត្ថម្ភចាំបាច់ដល់ប្រជាពលរដ្ឋវៀតណាមដែលរងគ្រោះ។ ក្រសួងការបរទេសក៏បានបញ្ជាដឹកនាំឲ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាតាមដានដោយយកចិត្តទុកដាក់លើស្ថានភាព កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានឆាប់បំផុតដើម្បីជូនដំណឹងដល់តំបន់ពាក់ព័ន្ធនានាក្នុងស្រុកនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមទាំងណែនាំនីតិវិធី ពាក់ព័ន្ធដល់អ្នកស្លាប់និងការថែទាំអ្នករងរបួសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top