• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមផ្ដល់ព័ត៌មានពាក់ព័ន្ធដល់ស្ថានការណ៍សមុទ្រខាងកើតនិងអាស៊ាន

អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់នូវគោលជំហរដ៏ ឥតងាករេរបស់វៀតណាមនោះ គឺគ្រប់សកម្មភាពនិងកិច្ចសហប្រតិបត្តិការទាំងអស់នៅ សមុទ្ររបស់បណ្ដាប្រទេស ត្រូវការគោរពតាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២..
 

នាវាឆ្មាំ HMZNS Te Kaha របស់នូវែលហ្សេឡង់ធ្វើសមយុទ្ធរួមជាមួយនាវាចម្បាំងរបស់ប្រទេសចំនួន៥នៅតំបន់សមុទ្រហ្វីលីពីនកាលពីថ្ងៃទី៣ តុលា។ (រូបថត៖ កម្លាំងឆ្មាំនូវែលហ្សេឡង់)


នៅសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសតាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃទី៧ ខែតុលា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធដល់ក្រុមនាវាផ្ទុកយន្ត ហោះអង់គ្លេសនិងនាវាឆ្មាំនូវែលហ្សេឡង់ កំពុងមានវត្តមាននៅសមុទ្រខាងកើតដើម្បី ត្រៀមចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជិតប្រទេសសឹង្ហបុរីនោះ អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់នូវគោលជំហរដ៏ ឥតងាករេរបស់វៀតណាមនោះ គឺគ្រប់សកម្មភាពនិងកិច្ចសហប្រតិបត្តិការទាំងអស់នៅ សមុទ្ររបស់បណ្ដាប្រទេស ត្រូវការគោរពតាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ រួមវិភាគទានដោយមានការទទួល ខុសត្រូវដើម្បីផលប្រយោជន៍រួម ស្របតាមបំណងប្រាថ្នារបស់បណ្ដាប្រទេស ការ គោរពច្បាប់ជាគោល ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងកិច្ចសហ ប្រតិបត្តិការនៅសមុទ្រខាងកើត។

ពាក់ព័ន្ធដល់ព័ត៌មានដែលប្រទេសចិនត្រៀមបញ្ចាំងជាសាធារណៈនូវខ្សែភាពយន្ត “Ace Troops” ដែលមានការបំភ្លៃប្រវត្តិសាស្ត្រសង្គ្រាមការពារព្រំដែនរបស់វៀត ណាមកាលពីឆ្នាំ១៩៧៩នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ នូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមអំពីបញ្ហាប្រវត្តិសាស្ត្រនោះ គឺស្លេះទុកអតីត កាល ឆ្ពោះទៅអនាគត ក្រឡេកមើលប្រវត្តិសាស្ត្រយ៉ាងត្រឹមត្រូវនិងសត្យានុម័ត អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ការយោគយល់រួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អំពីការ បង្កើនការងារឃោសនាមិត្តភាព ជួយសម្រួលដល់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេស ទាំងពីរ។

ផ្ដល់ព័ត៌មានអំពីកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ លោកស្រី Le Thi Thu Hang ឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងប្រារព្ធធ្វើ ឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top