• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសច្រានចោលព័ត៌មានមិនពិតអំពីជនជាតិខ្មែរនៅវៀតណាម; ប្រឆាំងជំទាស់នឹងទង្វើប្រើកម្លាំងលើទូកនេសាទវៀតណាម

កាលពីថ្ងៃទី ៣១ សីហា នៅទីក្រុងហាណូយ ឆ្លើយតបនឹងសំណួររបស់អ្នកសារ ព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការចោទប្រកាន់មិនពិតរបស់អង្គការខ្មែរ កម្ពុជាក្រោមអំពីស្ថានភាពប្រជាពលរដ្ឋខ្មែរនៅវៀតណាម អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម លោកស្រី Pham Thu Hang បានច្រានចោលព័ត៌មានដែលគ្មាន មូលដ្ឋាននិងខុសពីការពិតអំពីស្ថានភាពប្រជាពលរដ្ឋខ្មែរនៅវៀតណាម។
អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ VNA

លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ “ជនរួមជាតិខ្មែរគឺជាផ្នែកមួយ ដែលមិនអាចបំបែកចេញពីហគមន៍ជនជាតិបងប្អូនទាំង ៥៤ នៅវៀតណាម ដែល រួមរស់ប្រកបដោយសមភាពនិងសុខដុមរមនា រួមវិភាគទានក្នុងបុព្វហេតុកសាងនិង ការពារមាតុភូមិពេញមួយប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ជនជាតិទាំងអស់ក្នុង ប្រទេសវៀតណាមត្រូវបានប្រព្រឹត្តដោយស្មើភាព។ រដ្ឋវៀតណាមធានានិងបង្កើតលក្ខ ខណ្ឌសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងបំណងលើកកំពស់ដោយឥតឈប់ឈរនូវ ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិភាគតិច ថែរក្សាអត្ត សញ្ញាណជនជាតិ និងពង្រីកទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដ៏ល្អប្រសើររួមចំណែក ពង្រឹងផែនមហាសាមគ្គីភាពប្រជាជាតិទាំងមូល”។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីព័ត៌មានដែលថា នាវានេសាទវៀត ណាមមួយគ្រឿងរងការវាយប្រហារនៅពេលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកនៃប្រជុំ កោះ Hoang Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយថា ស្ថាប័នសមត្ថកិច្ចវៀតណាមកំពុងបំភ្លឺ ករណីនេះជាបន្ទាន់។
លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ “ដូចដែលបានបញ្ជាក់ម្តងហើយ ម្តងទៀតថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បី បញ្ជាក់អធិបតេយ្យភាពលើប្រជុំកោះ Hoang Sa ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការចំពោះតំបន់សមុទ្រ ដែលត្រូវ បានកំណត់ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមប្រឆាំងជំទាស់នឹងគ្រប់ទង្វើប្រើកម្លាំងទាំងអស់លើនាវានេសាទ វៀតណាម ដែលប្រតិបត្តិការជាធម្មតានៅសមុទ្រ គំរាមកំហែងដល់អាយុជីវិត និង សុវត្ថិភាព ព្រមទាំងបង្ករការខូចខាតដល់ទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ អ្នកនេសាទ ផ្ទុយនឹងច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top