• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសចិន៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនស៊ី ជីនពីង នៅវៀតណាមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

ដំណើរទស្សនកិច្ចនេះគឺទទួលបានជោគជ័យដ៏ធំធេង ដោយបើកចេញនូវទស្សនវិស័យថ្មីសម្រាប់ការកសាងសហគមន៍ចែក រំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនិងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ; បង្កើនថាមពលវិជ្ជមានទៅក្នុងវិបុលភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖ VOV)

នាថ្ងៃទី១៧ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានមានប្រសាសន៍នៅក្នុងសន្និសីទការសែតប្រចាំរបស់ក្រសួងការបរទេស ទាក់ ទងនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្សប្រធានរដ្ឋចិន លោក ស៊ី ជីនពីង  បានចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមេសាថា ដំណើរទស្សនកិច្ចនេះគឺទទួលបានជោគជ័យដ៏ធំធេង ដោយបើកចេញនូវទស្សនវិស័យថ្មីសម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនិងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ; បង្កើនថាមពលវិជ្ជមានទៅក្នុងវិបុលភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានអះអាងថា ចិននឹងធ្វើការជាមួយវៀតណាមដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការយល់ឃើញរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ទទួលមរតកនូវទំនាក់ទំនងមិត្តភាពប្រពៃណី "ទំនាក់ទំនងវៀតណាម-ចិន ជាសមមិត្តផងនិងជាបងប្អូនផង” និងធានាការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមនាពេលអនាគត ប្រកបដោយអត្ថន័យសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top