• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណត់ប្រព័ន្ធតម្លៃស្នូលនៃវប្បធម៌ជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី១៥ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សានៅសាលប្រជុំអំពីគោល ជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាល ២០២៥ - ២០៣៥។
រូបថត៖ quochoi.vn

មតិជាច្រើននៃអង្គប្រជុំបានអះអាងថា នេះជាកម្មវិធីមួយដោយមានលក្ខណៈទម្លុះទម្លាយ សំដៅអនុវត្តន៍ជាក់ស្តែង និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ទស្សនៈនិងគោលជំហរដឹកនាំ របស់បក្សលើការអភិវឌ្ឍន៍វប្បធម៌... រួមចំណែកកសាង វប្បធម៌ក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតីដ៏រឹងមាំនៃសង្គម ជាកម្លាំងផ្ទៃក្នុងនិងដួងព្រលឹងជាតិ។

ដោយកំណត់ការអភិវឌ្ឍន៍វប្បធម៌ត្រូវដាក់ឲ្យស្មើនឹងការអភិវឌ្ឍសេដ្ឋកិច្ចនយោបាយ និងសង្គម គឺជាគោលជំហរដែលបានចែងយ៉ាងច្បាស់ក្នុងឯកសារជាច្រើន របស់បក្ស លោក Nguyen Quang Huan សមាជិករដ្ឋសភានៃខេត្ត Binh Duong បានចាត់ទុកថា កម្មវិធីត្រូវកំណត់ឱ្យបានច្បាស់នូវប្រព័ន្ធតម្លៃស្នូលរបស់ប្រទេសជាតិ ដែល ក្នុងនោះមានភាពផូផងនៃវប្បធម៌មនុស្សជាតិផងដែរ៖

ដើម្បីបង្កើនលទ្ធភាពអាចទៅរួចនិងប្រសិទ្ធភាពនៃកម្មវិធី ចាំបាច់ត្រូវកំណត់ ប្រព័ន្ធតម្លៃស្នូលនៃវប្បធម៌ជាតិ។ ក្នុងសុន្ទរកថារបស់អគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេសឆ្នាំ២០២១ លោកអគ្គលេខាបក្សបានអះអាង ថា វប្បធម៌ដែលវៀតណាមកសាងគឺជាវប្បធម៌ជឿនលឿនពោរពេញទៅដោយអត្ត សញ្ញាណជាតិ ដោយមានខ្លឹមសារស្នូលគឺឯករាជ្យជាតិ និងសង្គមនិយម លទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ដែលដើរតួនាទីឈានមុខគេក្នុងជីវភាពសង្គម។ ទាក់ទិននឹងគោលដៅនៃការអភិវឌ្ឍន៍វប្បធម៌អាន សមាជិករដ្ឋសភាមួយចំនួន ចាត់ទុកថា នេះជាគោលដៅសំខា3ន់ ក្រៅពីការអភិវឌ្ឍន៍បណ្ណាល័យ ត្រូវមានកម្មវិធី លើកទឹកចិត្តការអានប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញវប្បធម៌អានដល់បុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top