• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណត់ឋានៈរបស់វៀតណាមនៅបរទេស ក្នុងយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត

នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Budapest ប្រទេសហុងគ្រី គណៈប្រតិភូជាង ៣០០នាក់ តំណាងសមាគមនារីមកពីប្រទេសអឺរ៉ុបចំនួន ១៨ បានចូលរួមវេទិកា “កំណត់ឋានៈរបស់វៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត” ដែលរៀបចំដោយវេទិកានារីវៀតណាមនៅអឺរ៉ុប និងសហការឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី។
លោកស្រីបណ្ឌិត Phan Bich Thien (ឈរកណ្តាលពាក់អាវផាយ) ជាមួយលោកស្រី Márta Mátrai អនុប្រធានទី១រដ្ឋសភាហុងគ្រី លោក Bui Le Thai - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីបានថតរូបជាមួយតំណាងសមាគមនារីចូលរួមវេទិកា។

ខុសពីវេទិកាដំបូងកាលពី ខែមិថុនា ឆ្នាំ ២០២៣ ព្រឹត្តិការណ៍ឆ្នាំនេះក៏បើកចំហសម្រាប់ស្ត្រី បុរស អាជីវករ និងបញ្ញវន្តផងដែរ។ នេះមិនត្រឹមតែជាឱកាសសម្រាប់សមាជិកជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ពួកគេសិក្សាស្វែងយល់និងឈានទៅមុខក្នុងដំណើរការកំណត់ឋានៈ របស់វៀតណាមនៅលើផែនទីពិភពលោក។

លោក Bui Le Thai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រីបានអះអាងថា ប្រធានបទ “កំណត់ឋានៈរបស់វៀតណាមនៅបរទេសក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិមិត្ត” មានអត្ថន័យខ្លាំងណាស់ នៅពេលដែលបញ្ញាសិប្បនិមិត្ត (AI) ផ្លាស់ប្តូរពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ ជនវៀតណាមនៅបរទេសត្រូវបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន ពីភាសានិងវប្បធម៌ ដើម្បីធ្វើសមាហរណកម្មប៉ុន្តែមិនរំលាយ។ ក្នុងបរិបទនោះ ស្ត្រីវៀតណាមនៅបរទេសគឺជាអ្នកនាំសារជួរមុខក្នុងដំណើរការនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top