• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កៀរគរអាណិកជនចូលរួមក្នុងការអភិវឌ្ឍន៍បណ្តាញចែកចាយទំនិញវៀតណាមនៅបរទេស

លោក Nguyen Ngoc My ប្រធានសម្ព័ន្ធក្រុមហ៊ុន VABIS Group និងជាអនុ ប្រធានសមាគមសហគ្រិន វិនិយោគិនបរទេសបានស្នើឲ្យ ចាំបាច់ត្រូវបង្កើនការប្រើ ប្រាស់ធនធានពីអាណិកជននៅតាមប្រទេសផ្សេងៗក្នុងកាឧទ្ទេសនាម ប្រើប្រាស់ ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមទៅកាន់បរទេស។
  សិក្ខាសាលាគឺសំដៅស្វែងរកដំណោះស្រាយពន្លឿនពាណិជ្ជកម្មហើយតភ្ជាប់សហគ្រាសវៀតណាមនៅក្នុងនិងក្រៅប្រទេស។

នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកជន វៀតណាមនៅក្រៅប្រទេសបានបើកសិក្ខាសាលាស្តីពីការកៀរគរធនធានពីអាណិកជនចូលរួមឧទ្ទេសនាម ប្រើប្រាស់ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀត ណាមនៅបរទេស។ គំរូ និងដំណោះស្រាយជាច្រើនត្រូវបានស្នើឡើង សំដៅជំរុញខ្លាំង ការប្រើប្រាស់ ការឧទ្ទេសនាមផលិតផល និងការអភិវឌ្ឍបណ្តាញចែកចាយ នាំចេញ ទំនិញវៀតណាមទៅកាន់ប្រទេសផ្សេងៗ។

នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញនិងសហគ្រិនជាអាណិកជនបានចាត់ទុក ថា មានកត្តាជាច្រើនដែលសហគ្រាសវៀតណាមត្រូវយកចិត្តទុកដាក់នៅពេលនាំចេញ ទៅកាន់ទីផ្សារមួយចំនួនលើពិភពលោក ដូចជា បណ្តាញស្វែងរកអតិថិជន; មានអ្នក ជំនាញដែលមានចំណេះដឹងអំពីវប្បធម៌ និងទំនៀមទម្លាប់នៃប្រទេសសាមី; ទាញយក អត្ថប្រយោជន៍ពីបណ្តាញលក់នៃប្រទេសសាមីដើម្បីមានការពិគ្រោះយោបល់អំពីរូប ភាព ខ្លឹមសារ ការរចនា និងម៉ូដែលឲ្យស្របតាមនិន្នាការ; ក៏ដូចជាគួរតែពង្រីក ក្របខ័ណ្ឌអតិថិជនតាមរយៈការតាំងពិព័រណ៍ផលិតផលជាដើម។

លោក Nguyen Ngoc My ប្រធានសម្ព័ន្ធក្រុមហ៊ុន VABIS Group និងជាអនុ ប្រធានសមាគម សហគ្រិន វិនិយោគិនបរទេសបានស្នើឲ្យ ចាំបាច់ត្រូវបង្កើនការប្រើ ប្រាស់ធនធានពីអាណិកជននៅតាមប្រទេសផ្សេងៗក្នុងកាឧទ្ទេសនាម ប្រើប្រាស់ ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមទៅកាន់បរទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top