ក្រុមកីឡាការិនីទូករ៉ូអ៊ីងវៀតណាម ប្រកួតបានយ៉ាងល្អហើយបានជប់ចំណាត់ថ្នាក់លេខ៣ ដោយប្រើថិរវេលា ៦ នាទី ៥២ វិនាទី ៣៥។ មេដាយមាសបានទៅលើក្រុមទូករ៉ូអ៊ីងនារីចិន ខណៈដែលមេដាយប្រាក់បានទៅលើក្រុមជប៉ុន។ លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមចូលរួមASIAD ១៩ បានឲ្យដឹងថា៖ “នេះគឺជាមេដាយដំបូងគេរបស់គណៈប្រតិភូកីឡាវៀតណាម ដែលជាជំហានឆ្ពោះទៅមុខ មិនត្រឹមតែសម្រាប់កីឡាប្រណាំងទូកប៉ុណ្ណោះទេ ថែមទាំងអត្តពលិកផ្សេងទៀតក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់”។
នៅថ្ងៃដំបូងនៃការប្រកួតបន្ទាប់ពីពិធីបើក ASIAD ១៩ គណៈប្រតិភូកីឡាវៀតណាមបានចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៤ រួមមាន៖ បាញ់កាំភ្លើង ប៊ុកសីង បាល់ទាត់បុរស វាយកូនឃ្លីលើតុ ហែលទឹក អុក កីឡាគុនដាវ កីឡាអេឡិចត្រូនិក យូដូ ជិះទូករ៉ូអ៊ីង តេក្វាន់ដូ តេនីស កាយសម្ព័ន្ធ និងវូស៊ូ។
នារសៀលថ្ងសទី ២៤ ខែកញ្ញា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតតេក្វាន់ដូបុរស អ្នកប្រដាល់Tran Ho Duy របស់វៀតណាមបានឈ្នះមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់អ្នកប្រដាល់កូរ៉េខាងត្បូងKor Kang Wanjin៕