• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កីឡាការិនីបាញ់កាំភ្លើង Trinh Thu Vinh របស់វៀតណាមចូលប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារបាញ់កាំភ្លើងកីឡាខ្លី ២៥ ម៉ែត្រផ្នែកនារី

នៅលើតារាងមេដាយអូឡាំពិកឆ្នាំ ២០២៤ គិតត្រឹមម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ៣ ខែសីហា (ម៉ោងនៅប្រទេសវៀតណាម) គណៈប្រតិភូកីឡាចិននៅតែបន្តនាំមុខដោយមានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ចំនួន ៨ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩ គ្រឿង។
កីឡាការិនីបាញ់កាំភ្លើង Trinh Thu Vinh។
កីឡាការិនីបាញ់កាំភ្លើង Trinh Thu Vinh។

 

ថ្ងៃទី ៣ ខែសីហា គណៈប្រតិភូកីឡាវៀតណាមបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដោយចំណុចលេចធ្លោគឺការប្រកួតរបស់កីឡាការិនីបាញ់កាំភ្លើង Trinh Thu Vinh ក្នុងវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារបាញ់កាំភ្លើងកីឡាខ្លី ២៥ ម៉ែត្រផ្នែកនារី។

កីឡាករវៀតណាមទីពីរដែលចូលរួមប្រកួតក្នុងថ្ងៃដដែល គឺកីឡាករហែលទឹក Nguyen Huy Hoang ក្នុងវគ្គជម្រុះវិញ្ញាសាហែលសេរីចម្ងាយ ១៥០០ ម៉ែត្រផ្នែកបុរស។

នៅលើតារាងមេដាយអូឡាំពិកឆ្នាំ ២០២៤ គិតត្រឹមម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ៣ ខែសីហា (ម៉ោងនៅប្រទេសវៀតណាម) គណៈប្រតិភូកីឡាចិននៅតែបន្តនាំមុខដោយមានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ចំនួន ៨ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩ គ្រឿង។ ក្រុមម្ចាស់ផ្ទះបារាំង បានឈានឡើងឈរចំណាត់ទី២ ដោយមានមេដាយមាស ១១គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ ១៣គ្រឿង។ បន្ទាប់មកគឺគណៈប្រតិភូអូស្ត្រាលីដែលមានមេដាយមាស១១គ្រឿង មេដាយប្រាក់៦គ្រឿងនិងមេដាយសំរឹទ្ធ៥គ្រឿង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top