• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការថាមពល ប្រេងឧស្ម័នគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - រុស្ស៊ី

នេះជាការបញ្ជាក់អះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ក្នុងជំនួបជាមួយលោក Vitaly Markelov អនុប្រធានប្រតិ បត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gazprom (នៃសហព័ន្ធរុស្ស៊ី) នាថ្ងៃទី ១៩ ខែធ្នូនៅទីក្រុងហាណូយ។
 

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh ក្នុងជំនួបជាមួយលោក Vitaly Markelov អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gazprom

ក្នុងជំនួបនេះ លោក Nguyen Van Binh បានបញ្ជាក់ថាបក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីនិយាយរួមនិងជាមួយសម្ព័ន្ធក្រុមហ៊ុន Gazprom  និយាយដោយឡែក។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Gazprom បន្តពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាមលើវិស័យប្រពៃណីដូចជា ការរុករកប្រេងនិងឧស្ម័ន ការធ្វើអាជីវកម្ម ការផ្គត់ផ្គង់ប្រេងឆៅ និងការពង្រីកវិស័យថ្មីៗ ដូចជា អគ្គិសនី និងឧស្ម័នរាវជាដើម។

ចំណែកឯលោក Vitaly Markelov អនុប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Gazprom បានសង្ឃឹមថា ខ្លួននឹងជាដៃគូសហប្រតិបត្តិការដែលមានកិត្យានុភាពមួយរបស់សហគ្រាសប្រេងនិងឧស្ម័នវៀតណាម ហើយទំនាក់ទំនង​សហប្រតិបត្តិការ​នេះនឹងបន្តរីកចម្រើនជានិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម      




កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top