• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហរដ្ឋអាមេរិកត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន

កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការពារប្រទេសនៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Michael DeSombre ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ទិដ្ឋភាពនៅជំនួប។ (រូបថត៖ QĐND)

ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់មួយ ជាពិសេសផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការសន្ទនានិងការពិគ្រោះយោបល់ ការដោះស្រាយផលវិបាកនៃសង្គ្រាម ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងអង្គទ័ព កងកម្លាំងការពារព្រំដែន ប៉ូលីសសមុទ្រ និងឧស្សាហកម្មការពារជាតិ។

ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាកនៃគ្រាប់បែក មីន និងជាតិគីមីពុល/ឌីអុកស៊ីន ក្រោយពីសង្គ្រាមនៅវៀតណាម ក៏ដូចជាក្នុងការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណយុទ្ធជនវៀតណាមដែលបានពលីជីវិត ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាមផងដែរ។ ក្រសួងការពារប្រទេសវៀតណាមបន្តយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ហើយមានបំណងថា សហរដ្ឋ អាមេរិកនឹងបន្តអនុវត្តន៍ការសន្យាអំពីការជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះ ក្នុងនោះមានការបំពេញបន្ថែមថវិកាចំនួន ១៣០ លានដុល្លារសម្រាប់គម្រោងបន្សាបជាតិគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa។

រីឯខ្លួនវិញ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Michael DeSombre បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនងដ៏ល្អប្រសើរនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។ លោក Michael DeSombre បានអះអាងថា ក្រសួងការបរទេសអាមេរិកគាំទ្រចំពោះប្រទេសវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងការកំណត់អត្តសញ្ញាណយុទ្ធជនដែលបាត់ខ្លួនក្នុងសង្គ្រាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

MSC៖ អធិការបតីអាល្លឺម៉ង់អំពាវនាវឱ្យបង្កើតភាពជាដៃគូអន្តរអាត្លង់ទិកថ្មីរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប

បន្តការពិភាក្សានៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) លើកទី ៦២ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងមុយនិច ក្នុងរដ្ឋបាវ៉ារៀ ប្រទេសអាល្លឺម៉ង់ ប្រធាន MSC លោក Wolfgang Ischinger បានលើកយកបញ្ហាសំខាន់បំផុតនៅក្នុងគោលនយោបាយសន្តិសុខសកល។

Top