• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនា Shangri-La លើកទី១៧បានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី

កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី (ឬហៅថាកិច្ចសន្ទនាសាងគ្រីឡា) លើកទី ១៧ នឹងបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅប្រទេសសិង្ហបុរីនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ។

ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម

នេះជាវេទិកាសន្តិសុខសំខាន់របស់ពិភពលោក ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិនិងគណៈប្រតិភូមក​ពីប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤០។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាមចូលរួមក្នុងកិច្ចប្រជុំនេះ ដឹក​នាំ​ដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀតណាម។

ក្នុងអំឡុងពេលពីរថ្ងៃធ្វើការជាផ្លូវការនោះនឹងបានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គចំនួន ៥ ក្នុងនោះផ្តោតសំ​ខាន់​ទៅលើបញ្ហាដែលជះឥទ្ធិពលផ្ទាល់ទៅលើសន្តិភាព សេ្ថរភាពក្នុងតំបន់ ក៏ដូចជាតួនាទីរបស់ប្រទេសមហាអំណាច បញ្ហាប្រឈមសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បញ្ហានុយក្លេអ៊ែរ សណ្តាប់ធ្នាប់សន្តិសុខដែលកំពុងបម្រែប​ម្រួលរបស់តំបន់អាស៊ី ជាពិសេសគឺលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។
ឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាមបានឲ្យដឹងថា៖

“គណៈប្រតិភូវៀតណាមនឹងចូលរួមសម័យប្រជុំទាំងអស់សំដៅក្តាប់ជាប់សភាពការណ៍និងការពារទស្សនៈរបស់ខ្លួនតាមវេទិកាទាំងឡាយ។ ក្រៅពីសកម្មភាពរួមនៃកិច្ចប្រជុំកំពូលនេះ ប្រទេសជាច្រើនក៏បានស្នើជួបសន្ទនាទ្វេ​ភាគី​ ដូចជាពិភាក្សាជាមួយប្រទេសម្ចាស់ផ្ទះសិង្ហបុរី ប្រទេសធំៗដូចជា អាមេរិក កាណាដា បារាំងនិងអង់គ្លេស រួមទាំងអង្គការអន្តរជាតិនានាមួយចំនួនទៀតផងដែរ”។

លោក Vu Chien Thang ក៏បានឲ្យដឹងថែមទៀតថា នៅក្នុងកិច្ចប្រជុំកំពូលសាងគ្រីឡាលើកនេះគណៈប្រតិភូវៀតណាមបន្តបង្ហាញនូវតួនាទីសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាអន្តរជាតិនិងតំ​បន់​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top