• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី ១៥

នៅរសៀលថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួនចៀន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា រ៉ាជេស គូម៉ា ស៊ីង បានធ្វើជាសហប្រធានកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី ១៥។

ទិដ្ឋភាពទូទៅនៃកិច្ចសន្ទនា។ រូបថត៖VNA

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ ព្រមទាំងបញ្ហាដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ខ្លឹមសារដូចខាងក្រោម៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូកម្រិតខ្ពស់; រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ជាប្រចាំ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឧស្សាហកម្មការពារជាតិ។ លើកកម្ពស់ការអនុវត្តកញ្ចប់ឥណទាន និងកញ្ចប់ជំនួយឥតសំណង់ សិក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា សន្តិសុខតាមអ៊ីនធឺណិត វេជ្ជសាស្ត្រយោធា ការស្វែងរក និងជួយសង្គ្រោះ។ល។ ស្របតាមតម្រូវការ និងសមត្ថភាពឆ្លើយតបរបស់ភាគីទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ឧត្តមសេនីយ៍ឯកបម្រុង ហ័ង សួន ចៀន និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌារ៉ាជេស គូម៉ា ស៊ីង បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

ពិធីបុណ្យអាវផាយទេសចរណ៍ ឆ្នាំ ២០២៥ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ

នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំពិធីបិទពិធីបុណ្យអាវផាយទេសចរណ៍ ទីក្រុងហាណូយឆ្នាំ ២០២៥ ក្រោមប្រធានបទ "អាវផាយទីក្រុងហាណូយ - បំភ្លឺលក្ខណៈប្រណិតផូរផង់នៃបេតិកភណ្ឌ"។

Top